Connect with us

ជីវិតកម្សាន្ដ

ទើបវ័យ១៦ឆ្នាំ យុវតីម្នាក់មានមហិច្ឆតាសម្រេចក្តីស្រមៃលើវិស័យដើរមូដ

បានផុស

នៅ

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ និងបង្ហាញលការគាំទ្រគ្រប់គ្នាបន្ទាប់ពីឃើញការតស៊ូរបស់យុវតីម្នាក់ដែលមានការតាំងចិត្តខ្ពស់ក្នុងការបោះជំហ៊ានលើវិថីសិល្ប:ដើម្បីបំពេញក្តីស្រមៃរបស់នាងនាថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតីដែលមានវ័យទើបតែ១៦ឆ្នាំ និងត្រូវបានគេដឹងថា មានឈ្មោះ វង់សឿន អេរីម៉ា ខណ:បច្ចុប្បន្នប្អូនក៏ជាបេក្ខភាពត្រៀមចូលរួមកម្មវិធីប្រឡងបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិមួយ។ ការលេចវត្តមានរបស់យុវតី វង់សឿន អេរីម៉ា នេះ កំពុងទទួលបានការគាំទ្រ និងសរសើរពីមហាជនជុំវិញរូបសម្រស់ដ៏ស្រស់ផូរផង់ជាមួយកែវភ្នែកស្រទន់ បបូមាត់ស្ដើងស្អាតមាន​ទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់សមល្មមដែលធ្វើឲ្យយុវតីរូនេះឆក់បានបេះពីអ្នកគាំទ្រគ្រប់គ្នា។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា ដោយសារតែការស្រលាញ់បូករួមមានដុងសិល្ប:ពីកំណើត ទើបធ្វើឲ្យក្មេងស្រីដែលកើតចេញពីត្រកូលកូនកសិករ វង់សឿន អេរីម៉ា កំពុងឈោងចាប់នូវក្តីស្រមៃរបស់ខ្លួនតាមរយ:ការដាក់ចិត្តប្រឡូកលើវិថីសិល្ប:។ យុវតីស្រស់ស្អាតរូបនេះបច្ចុប្បន្នក៏ត្រូវបានគេបញ្ជាក់ថា កំពុងមានម្ចាស់សំអាងការមួយចំនួនទាក់ទងហៅថតជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ បើតាមការឲ្យដឹងពីសាមីខ្លួនបានលើកឡើងថា សម្រាប់ទេពកោសល្យ និងសមត្ថភាពសិល្ប:សព្វថ្ងៃ គឺប្អូនស្រីអាចច្រៀង សម្តែង និងពិសេសនោះ គឺការដើរម៉ូដតែម្តង ខណ:ពេលនេះប្អូនក៏កំពុងត្រៀមខ្លួនចូលរួមប្រឡងកម្មវិធីបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិដែលធ្វើឡើងឆាប់ៗនេះផងដែរ។ យុវតីរូបនេះក៏បានដាក់ក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមហាជនគ្រប់មជ្ឈដ្ឋាន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

សន្តិសុខសង្គម៦ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម