Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “Iris” វិលមកសម្ដែងវិញ ចំពេលមានពាក្យចចាមអារ៉ាមថា ស្វាមីក្បត់ចិត្ត

បានផុស

នៅ

តារា​សម្ដែង Kim Tae Hee កំពុងតែពិចារណាថា នឹងសម្ដែងរឿងភាគថ្មី បន្ទាប់​ពី​នាង​ឃ្លាត​ឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍​អស់​៣​ឆ្នាំ ចំពេលនេះធ្លាយពាក្យចចាមអារ៉ាមថា Rain​ លួចក្បត់ចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នេះ​ ​កាល​ពី​ថ្ងៃទី ០៦ខែតុលា ទីភ្នាក់ងារ Story Jay Company របស់ Kim Tae Hee បាន​បង្ហាញ​ថា តារា​ស្រី​រូបនេះ​កំពុងត្រៀម​នឹង​​សម្ដែង​ក្នុង​រឿង​ភាគឲ្យ tvN ‘House with a Yard’ ខណៈ​នេះគឺ​ជារឿង​ដែល​ផ្អែកលើ​ប្រលោមលោក​របស់ Kim Jin Myung ហើយ​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ។ លើស​ពីនេះ ​វាប្រាប់ពី​រឿងរ៉ាវ​របស់​ស្ត្រី​មេផ្ទះ​ម្នាក់​ក្នុងវ័យ ៣០ ឆ្នាំរបស់នាង ដែល​រស់នៅ​ក្នុង​ផ្ទះ​ដ៏​ប្រណិត​មួយ​ជាមួយ​ប្ដី​ដែលជាវេជ្ជបណ្ឌិត។ Kim Tae Hee ក៏ត្រូវ​បានគេ​ដឹង​ថា​ នាងបានលេច​មុខ​ក្នុង​រឿងចុងក្រោយ “Hi bye mama” របស់ tvN កាលពីឆ្នាំ ២០២០ ដែរ។

ទន្ទឹម​នឹង​នោះ Kim Tae Hee បច្ចុប្បន្ន​កំពុង​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ បន្ទាប់ពីកាលពីពេលថ្មីៗ​នេះ មាន​ពាក្យចចាមអារ៉ាម​ជាច្រើន​បាន​សាយភាយ​នៅ​ក្នុងសង្គម​អនឡាញ​មួយ​ចំនួន “ប្ដី​របស់​នាង Rain មាន​ទំនាក់ទំនង​ជាមួយ​នារី​វាយ​កូន​ហ្គោល” ក្រោយមក​ភ្នាក់ងារ​របស់ Rain បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បដិសេធ​ថា Rain មិន​ជាប់​ពាក់ព័ន្ធ​ទេ។ ពាក្យចចាមអារ៉ាម​បែបនេះ ​មិនមែន​ជា​រឿង​សម​ហេតុ​សម​ផល​ទេ ហើយ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នាក់ងារ Kim Tae Hee ចេញមុខបកស្រាយ ក្រោយធ្លាយរឿង Rain ក្បត់ចិត្តភរិយា

ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម