Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ​Engfa យំសស្រាក់ ​ពេលនិយាយដល់រឿងខ្លួនឯង អត់ចេះភាសាអង់គ្លេស

បានផុស

នៅ

បន្ទាប់ពី Engfa Waraha បវរកញ្ញា Miss Grand ថៃ ឆ្នាំ២០២២ បានទៅដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកម្មវិធីប្រកួត Miss Grand International 2022 នាងមានឱកាសទទួលទានអាហារល្ងាចពិសេស ក្រោយពេលជាប់ជាបេក្ខភាពកំពូលទាំង១០ ឬ “Top 10 Pre-Arrival” ដែលបោះឆ្នោតគាំទ្រពីប្រជាជនថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយញ៉ាំអាហាររួច គ្រប់គ្នាត្រូវបានផ្ដល់ឱកាសឱ្យនិយាយពីចំណាប់របស់ខ្លួនប៉ុន្មាននាទី​ ដែលពេលនោះ Engfa បាននិយាយពីទេពកោលសល្យរបស់នាង ហើយក៏រំឭកដល់ការនិយាយភាសាអង់គ្លេស ស្រាប់តែនាងយំសស្រាក់តែម្ដង។

បវរកញ្ញា Engfa ប្រាប់ថា នាងជាមនុស្សមានទេពកោសល្យខាងចម្រៀងតាំងពីកុមារភាព ហើយនាងសុបិនចង់ក្លាយជាតារាចម្រៀងមួយរូប ព្រមទាំងចង់ក្លាយជាបវរកញ្ញាផងដែរ។ យ៉ាងណាមិញសម្រាប់ក្ដីស្រមៃជាបវរកញ្ញា ​នាង​គ្មានភាពជឿជាក់​គ្រប់គ្រាន់ឡើយ ហើយវាមិនមែនដោយសារសម្រស់នោះទេ ប៉ុន្តែដោយសារភាសាអង់គ្លេសរបស់នាងមិនល្អ។

ទោះយ៉ាងណា បវរកញ្ញាវ័យ ២៤ឆ្នាំរូបនេះបានផ្លាស់ប្តូរការគំនិត ដោយព្យាយាមគិតវិជ្ជមានថាខ្លួនអាចធ្វើបាន រហូតដល់ថ្ងៃដែលនាងចូលប្រឡង Miss Grand Thailand នាងក៏អាចដណ្ដើមជយលាភីលើបេក្ខភាពបវរកញ្ញាជាច្រើនរូបទៀត។

និយាយដល់ត្រឹមណេះ Engfa ស្រាប់តែយំខ្លាំងៗ សម្រួលអារម្មណ៍បន្តិចទើបនាងបន្តអរគុណបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗដែលតែងតែលើកទឹកចិត្តនាង និងប្រាប់នាងកុំឱ្យបារម្ភ ព្រោះអាចនិយាយភាសាអង់គ្លេសបាន ហើយទីបំផុតនាងក៏ព្យាយាមនិយាយជាមួយពួកគេ បើទោះបីជារដាក់រដុបបន្តិច តែនាងមានមោទកភាពលើខ្លួនឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មុនទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញា Engfa ឈ្នះពានរង្វាន់ពិសេសមួយ

ចុចអាន៖ មិនធ្លាប់មានក្នុងវិស័យម៉ូដ ប្រើស្ព្រៃយ៍បាញ់លើរាងកាយ បង្កើតជារ៉ូបយ៉ាងស្រស់ស្អាត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៣២ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម៥៣ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម