ជីវិតកម្សាន្ដ
បង្ហាញខ្លួនលើកនេះ Jisoo សម្ញែងខ្សែកពេជ្រតម្លៃជាង ៣លានដុល្លារ
ក្រោយពីបង្ហាញវត្តមានជាមួយគ្រឿងពេជ្រតម្លៃជាង ២សែនដុល្លារអាមេរិក ក្នុងការបើកសម្ពោធកម្មវិធី Cartier Maison Cheongdam នៅទីក្រុងសេអ៊ូល កាលពីថ្ងៃមុន ពេលនេះ Jisoo សមាជិក Blackpink បញ្ចេញរូបថតផ្សព្វផ្សាយគ្រឿងអលង្ការ Cartier ដោយពាក់ខ្សែកពេជ្រតម្លៃរាប់លានដុល្លារ។

នៅក្នុងការបង្ហោះលើ Instagram ថ្មីៗនេះ Jisoo បានពាក់ខ្សែកពេជ្រមានតម្លៃជាង ៣លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាគ្រឿងអលង្ការថ្លៃបំផុត មិនធ្លាប់មានតារា K-Pop រូបណា មានប្រវត្តិពាក់ខ្សែកថ្លៃបែបដូចនេះពីមុនមកនោះទេ។
គួររំលឹកថា កាលពីពេលកន្លងទៅ នៅក្នុងព្រឹត្តិការណ៍ Cartier នៅប្រទេសអេស្ប៉ាញ Jisoo ធ្លាប់ពាក់ខ្សែក និងក្រវិលរំលេចត្បូងកណ្តៀង ដែលមានតម្លៃក្បែរលានដុល្លារផងដែរ។ ដូច្នេះវាមិនចម្លែកនោះទេ ដែលពេលនេះនាងពាក់គ្រឿងអលង្ការថ្លៃៗ ព្រោះនាងគឺជាទូតសុឆន្ទៈតំណាងឱ្យប្រេន Cartier ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អលង្ការមួយឈុតដែល Jisoo ពាក់ថ្ងៃមុន តម្លៃអាចទិញផ្ទះពីរបីល្វែង
ចុចអាន៖ ព្រោះរឿងមួយ ទើប Jisoo សមាជិក Blackpink មិនទាន់ចេញបទចម្រៀងទោលដូចមិត្តរួមក្រុម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ