Connect with us

ជីវិតកម្សាន្ដ

Mario ឈ្នះពានរង្វាន់ធំ Face Of Asia នៅកូរ៉េខាងត្បូង ផ្អើលហ្វេនអន្តរជាតិ

បានផុស

នៅ

Mario Maurer ទើបតែទទួលបានពានរង្វាន់ធំ​លើឆាកនៅ​ប្រទេសកូរ៉េខាងត្បូង ផ្អើលហ្វេនអន្តរជាតិ ដែលកំពុងតែតាមដានជីវិតលោក និងបានបង្កើតភាពទាក់ទាញនៅចំពោះមុខតារាកូរ៉េជាច្រើនទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែង​ប្រុស​រូបនេះ​ ​បានឈ្នះពានរង្វាន់ដ៏ធំ Face Of Asia ក្នុងកម្មវិធី BIFF With Marie Claire Asia Star Awards 2022 ដែលមានវត្តមានតារាកូរ៉េជាច្រើន ចូលរួមអបអរសាទរលោក​ថែមទៀតផង។ ទន្ទឹមនោះ​ នេះ​ក៏​ជា​មោទកភាព​ខ្លាំង​បំផុតសម្រាប់រូបលោក រួមទាំង​ប្រទេស​ផង​ដែរ ខណៈ​មួយរយៈចុងក្រោយនេះ លោកបានធ្វើឲ្យវិស័យសិល្បៈជា​អន្តរជាតិ​ស្គាល់ច្រើន។

គួរ​បញ្ជាក់​ថា​ Mario Maurer បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​នាំ​យក​ភាពយន្ត “Maya Pitsawong” ដើម្បី​​ចូលរួម​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៊ូសាន (BIFF) លើកទី២៧ នៅ​មជ្ឈមណ្ឌល​ភាពយន្ត​ប៊ូសាន ក្នុងទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង​ ជាមួយតារាសម្ដែងល្បីៗផ្សេងទៀតដូចជា Taew Nataporn, Af Thaksorn និង Pancake Khemanit​ ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនធ្វើឲ្យហ្វេនខកចិត្ត Pancake កាច់រាងលើកម្រាលព្រំក្រហម នៅកូរ៉េខាងត្បូង

ចុចអាន៖តារាថៃ ៣ រូប មកពីទ្រនំផ្សេងគ្នា ត្រៀមសម្ពោធរឿងតែមួយ នៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម