ជីវិតកម្សាន្ដ
មិនខ្វល់អ្នករិះគន់ Tono បន្តហ្វឹកហាត់ ត្រៀមហែលឆ្លងទន្លេមេគង្គ រៃអង្គាសថវិកាជួយមន្ទីរពេទ្យ
ទោះបីជាត្រូវប្រឈមមុខនឹងពាក្យរិះគន់យ៉ាងដំណំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះគម្រោងហែលឆ្លងទន្លេមេគង្គ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យ ប៉ុន្តែ Tono Phakin មិនយកចិត្តទុកដាក់ឈឺក្បាលជាមួយឡើយ លោកនៅតែព្យាយាមហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ មុនគម្រោងចាប់ផ្ដើមនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឆាប់ៗខាងមុខ។

កាលពីពេលថ្មីៗនេះ តារាចម្រៀង Tono Phakin រងការរិះគន់យ៉ាងខ្លាំង នៅក្នុងពិភពអនឡាញ ខណៈលោកប្រកាសត្រៀមហែលទឹកចម្ងាយ ១៥គីឡូម៉ែត្រឆ្លងទន្លេមេគង្គថៃ-ឡាវ ដើម្បីរៃអង្គាសថវិកាទិញឧបករណ៍ពេទ្យឲ្យមន្ទីរពេទ្យថៃ-ឡាវ។ ទោះយ៉ាងណា តារាវ័យ ៣៦ឆ្នាំរូបនេះ មិនខ្វល់នោះទេ លោកនៅតែបន្តអនុវត្តគម្រោងរបស់ខ្លួន ដោយថ្ងៃនេះលោកបានបង្ហាញរូបថតហ្វឹកហាត់ហែលទឹក ចម្ងាយ ១,៦៥០ម៉ែត្រ។

លើសពីនេះលោកបង្ហោះសាររៀបរាប់ថា នៅសល់ ១៤ថ្ងៃទៀត សកម្មភាពមនុស្សធម៌ហែលឆ្លងទន្លេចម្ងាយ ១៥គីឡូម៉ែត្រ នឹងចាប់ផ្ដើម ហើយលោកកំពុងព្យាយាមហ្វឹកហាត់ឱ្យបានច្រើន។ លោកពិតជាសង្ឃឹមថា ប្រជាជនថៃ និងឡាវ នឹងជួយលើកចិត្តលោកបន្ថែមផងដែរ។
ក្រោយសារបង្ហោះត្រូវបានចែករំលែក អ្នកគាំទ្រ មិត្តភក្តិ និងសាធារណជន នាំគ្នាចូលទៅបញ្ចេញមតិលើកទឹកចិត្តដ៏លើសលប់ដល់ Tono ៕














ប្រែសម្រួល៖ សន្យា
ចុចអាន៖ Tono Phakin ត្រៀមហែលឆ្លងទន្លេមេគង្គ ជួយរៃអង្គាសថវិកា បែរជួបការរិះគន់យ៉ាងខ្លាំង
ចុចអាន៖ ចិត្តបុណ្យណាស់ Aum ទៅវត្តឧទ្ទិសកុសលជូនជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍សម្លាប់កុមារ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់