ជីវិតកម្សាន្ដ
តារាថៃ ៦ រូប ទម្លាយថា មួយជីវិតនឹងទិញអំណោយថ្លៃបំផុត សម្រាប់ខ្លួនឯងបានម្ដង
មានតារាថៃជាច្រើន បានខិតខំធ្វើការយ៉ាងសស្រាក់សស្រាំ សឹងតែរកពេលសម្រាកគ្មាន ដូច្នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលថា ពេលខ្លះពួកគសុខចិត្តចំណាយលុយចង់ទិញវត្ថុដែលមានបន្ទុកធ្ងន់ ជូនជាកាដូដល់ខ្លួនឯង ឲ្យបានសប្បាយចិត្ត។
ខាងក្រោមនេះ ជាតារាប្រុសស្រីទាំង ៧ ដួង បានចំណាយលុយផ្ទាល់ខ្លួន ដើម្បីទិញអំណោយជូនខ្លួនឯង ជាពិសេសក្រោយហត់នឿយមកជាយូរឆ្នាំ។
១ Panward Hemmanee

តារាសម្ដែងតួឆ្នាសឆ្នើមរូបនេះ បានបង្ហើបថា ប្រសិនបើអ្វីដែលអ្នកគិតថាថ្លៃខ្លាំង ប្រហែលជាកូនរបស់អ្នក។ ដែលយើងមានអារម្មណ៍ថា តម្លៃគឺខ្ពស់ជាងអ្វីៗទាំងអស់។ ដូច្នេះនាងបានចំណាយពេលវេលានិងប្រាក់កាស ជូនកូនៗដើរលងនិងទិញសំលៀកបំពាក់ដែលពួកគេចង់បាន។
២ TONGTONG KITSAKORN

តួឯកប្រុសរឿង “បេះដូងអ្នកសង្រ្គោះ” រូបនេះក៏បានទម្លាយពីអារម្មណ៍រពិតដែថា “វាប្រហែលជានាឡិកា ហើយនាឡិកាដែលខ្ញុំពាក់ថ្ងៃនេះ គឺផ្តល់អំណោយដល់ខ្លួនឯង យើងធ្វើការសន្សំប្រាក់មកជាយូរហើយ។ ពេលខ្លះយើងគ្រាន់តែចង់បានអ្វីដែលយើងចង់បាន។ យើងមិនដែលពាក់វាពីមុនមក ប៉ុន្តែថ្ងៃមួយយើងមានវា។ អ្វីក៏ដោយ វាជាសុភមង្គលរបស់យើង ហើយមិនប៉ះពាល់ដល់អ្នកដ៏ទៃឡើយ។ ដូច្នេះខ្ញុំបានចំណាយប្រាក់សម្រាប់នាឡិកា។ នាឡិកាដែលខ្ញុំទិញអាចលក់បន្តបាន។ វាមិនមែនជារបស់ដែលមានតម្លៃ ដែលទិញហើយបាត់ឬភ្លេចនោះទេ។”
៣ Sattaphong Phiangphor

តារាប្រុសរូបនេះបាននិយាយថា “ជាយូរមកហើយ ដែលខ្ញុំសម្រេចចិត្តទិញផ្ទះនេះ។ ព្រោះពេលខ្ញុំមករស់នៅបាងកក ខ្ញុំអត់មានលុយសន្សំច្រើនទេ។ ខ្ញុំចំណាយពេលប្រហែល ៣ ឆ្នាំ ដើម្បីធ្វើការសម្រេចចិត្តទិញ។ យ៉ាងណាមិញ អ្វីៗគឺល្អណាស់ ខ្ញុំបាននាំអ្នកផ្ទះមករស់នៅជួបជុំគ្នាគ្រប់ពេល ខ្ញុំពិតជាមានមោទនភាព។
៤ Sammy Cowell

នាងក៏បានទម្លាយអារម្មណ៍ពិតដែលថា “តាមពិតទៅ មានរថយន្តជាច្រើន។ ប៉ុន្តែឡាននេះគឺចង់ប្រើយូរមកហើយ ខ្ញុំក៏បានប្រឹក្សាជាមួយអ្នកផ្ទះដែរថា ខ្ញុំចូលចិត្តយ៉ាងម៉េច? ហើយយើងក៏ចូលចិត្តវាដូចគ្នាដែរ។ ឡាននេះមិនថ្លៃមិនខ្ពស់ពេកទេ វាជាឡានប្រើហើយនិងជារថយន្តអឺរ៉ុបដែលដំណើរការខ្លាំង ទាក់ទងនឹងការអនុវត្ត និងសុវត្ថិភាព”។
៥ Thitipoom Techaapaikhun

សម្រាប់តារាប្រុសវ័យក្មេងនេះ ក៏បាននិយាយថា “ខ្ញុំធ្លាប់ឈប់សម្រាកដើម្បីធ្វើដំណើរ។ ដោយសារតែក្នុងអំឡុងពេលនេះ មុនពេលសម្រាកមួយថ្ងៃ នឹងកក់សណ្ឋាគារល្អបំផុត យកច្រើនតាមដែលយើងអាចធ្វើបាន វាជាការកក់ទុកដ៏ល្អ។ ប្រសិនបើមានពេលសម្រាក ខ្ញុំចង់សម្រាកតែឯង ចង់ដេកមិនធ្វើអី ហូបបាយរួចដើរជុំវិញបន្ទប់ ដោយអត់ចង់ធ្វើអី អត់ចង់ចេញក្រៅ សូមសម្រាកតែមួយមុខ។” ប៉ុន្តែយ៉ាងណាមិញ លោកថា គោលដៅដៅធំ គឺចង់ទិញផ្ទឬះឪពុកសិន។
៦ Pimprapa

តារាសម្ដែងស្រីប្រចាំប៉ុស្តិ៍លេខ៧ថៃរូបនេះបាននិយាយថា “ប្រហែលជាខុនដូ។ វាជាអ្វីមួយដែលយើងមានអារម្មណ៍ថា ត្រូវតែមាន។ ដោយសារផ្ទះខ្ញុំនៅឆ្ងាយ ហើយយើងធ្វើការត្រូវបើកបរ ត្រូវធ្វើដំណើរដើម្បីឲ្យមានភាពងាយស្រួល។ ដូច្នេះខ្ញុំមានអារម្មណ៍ថាខុនដូ គឺជាការចាំបាច់បំផុតដែលត្រូវនិយោគដើម្បីទិញ។”
ត្បិតថានាងជាកូនអ្នកមានស្រាប់ក្ដីតែយ៉ាងណា Pimprapa ជាមនុស្សម្នាក់ដែលខ្លាចបំណុលខ្លាំងបំផុត។ ដូច្នេះទើបនាងបានសម្រេចចិត្តថា បើមានសាច់ប្រាក់ខ្លះ នាងនឹងទិញអ្វីដែលមានលុយស្រាប់ ដោយមិនទិញអ្វី ដែលជំពាក់គេឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ សន្លឹកពី Baifern ស្អាតពេកអ្នកគាំទ្រនាង ស្មានតែរូបគំនូរ
ចុចអាន៖តារាថៃ ៤ ដួង សុទ្ធតែបញ្ចប់ការសិក្សាផ្នែកច្បាប់ និង នយោបាយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៣៨ នាទីutes ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ