ជីវិតកម្សាន្ដ
តារាសិចស៊ី អាណារ៉ូស អន់ចិត្តខ្លួនឯងក្រោយវះកាត់កែច្រមុះមានទម្រង់ដូចជ្រូកប៉ាចេក្នុងរឿងថាំងចេង
តារាសម្តែងស្រីសិចស៊ីកញ្ញា អាណារ៉ូស ដោយហេតុតែចង់បានភាពស្រស់ស្អាតបន្ថែមលើរូប សម្រស់ធម្មជាតិ ថ្មីៗនេះបានសម្រេចចំណាយលុយផ្ទាល់ខ្លួនទៅធ្វើការវះកាត់កែខៃខ្ទង់ច្រមុះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងមិនសប្បាយចិត្តនោះ គឺការកែខៃលើខ្ទង់ច្រមុះនេះ បែរជាធ្វើឲ្យនាងខកចំណងធំទៅវិញ។

បើតាមការសង្កេតឃើញបន្ទាប់ពីការកែច្រមុះនេះរួច តារាស្រីមានមន្តស្នេហ៍ អាណារ៉ូស រាល់ពេលចេញដើរទៅណាមកណា ត្រូវបានមិត្តភក្តិមួយចំនួននិយាយបែបលេងសើចផង និងបង្អាប់ផងថាច្រមុះនាងមើលមួយភ្លែតអាចនិយាយបានថាស្អាតមួយផ្នែក តែពេលមើលយូៗទៅដូចច្រមុះជ្រូកប៉ាចេក្នុងរឿងថាំងចេង ឬច្រមុះសត្វតោមិចមិនដឹងទេ។
ដោយសារតែទទួលរងនូវពាក្យសម្តីដែលអ្នកគាំទ្រនិងមិត្តភក្តិមួយចំនួននិយាយលេងសើចបែប បង្អាប់ និងសរសើរនេះហើយ ទើបធ្វើឲ្យសាមីខ្លួនកញ្ញា អាណារ៉ូស បង្ហាញអារម្មណ៍មិនសប្បាយចិត្តហើយទទួលស្គាល់ថាពាក្យសម្តីលេងសើចរបស់អ្នកគាំទ្រខាងលើពិតនិយាយបានត្រឹមត្រូវមែន ខណ:នាងថាខ្លួនពិតជាអន់ចិត្តខ្លួនឯងដែលចំណាយលុយអស់ច្រើនហើយបែរជាច្រមុះក្លាយជាបែប នេះទៅវិញ។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកញ្ញា អាណារ៉ូស ក្រៅតែពីឃើញនាងបង្ហោះសារខួចចិត្តរឿងរ៉ាវស្នេហា គឺតារាស្រីរូបនេះក៏បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តជុំវិញការកែខៃខ្ទង់ច្រមុះខុសមើលទៅដូចជ្រូកប៉ាចេផងដែរ។ កញ្ញា រ៉ូស បានថ្លែងសំនួរទៅកាន់អ្នកគាំទ្រថាបង ប្អូនជួយវិភាគច្រមុះជ្រូកប៉ាចេឬច្រមុះតោ?ស្គាល់ច្រមុះជ្រូកប៉ាចេក្នុងរឿងថាំចេងចំឡងធម៌អត់?។

ជាមួយគ្នានេះដែរតារាសម្តែង អាណារ៉ូស ក៏បានផ្ដាំផ្ញើទៅដល់អ្នកគាំទ្រនិងមហាជនដែរថា មុននឹងជឿរគេឬសម្រេចចិត្តត្រូវគិតឲ្យច្បាស់ជៀសវាងធ្វើខុសដូចនាង នាំឲ្យមានវិប្បដិសារីថ្ងៃក្រោយ។មើលច្រមុះពីមុនហើយគឺស្តាយក្រោយ ដូច្នេះមុននឹងធ្វើអ្វីត្រូវសម្រេចចិត្តអោយច្បាស់ព្រោះមនុស្សខ្លះទាញយើងធ្លាក់នរកហើយអស់តម្លៃមុននឹងរាប់អានអ្នកណា ម្នាក់ឲ្យចេះមើលកុំចេះតែរាប់។ នេះជាសម្តីបន្ថែមរបស់ អាណារ៉ូស ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា