Connect with us

ជីវិតកម្សាន្ដ

«ឪខ្លា កូនខ្លា» ​សមត្ថភាព​​កូន​ប្រុស​ទាំង ៣ លោក ព្រាប សុវត្ថិ មាន​ដុង​សិល្បៈ​មិន​ចាញ់ឪពុក

បានផុស

នៅ

មហាជន ទាំង​ប្រុស ស្រី ចាស់​ ក្មេង ​ច្បាស់​ជាបាន​ស្គាល់​ហើយ​ពី​វត្ត​មាន​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ។ យ៉ាង​ណា​មិញ​ តារា​រូប​នេះ​បាន​ចូល​ក្នុង​រង្វង់​សិល្បៈ​តាំង​ពី​យូរ​ណាស់មក​ហើយ​ ប៉ុន្តែ​ទាំង​រូប​រាង​នៅ​តែ​សង្ហា ហាក់​ដូច​មិន​ចាស់​ទាល់​តែ​សោះ បើ​ទោះ​បី​ជា​ តារា​មួយ​ដួង​មាន​គ្រួសារ​ក៏​ពិត​មែន។ ​ទន្ទឹម​នេះ គេ​សង្កេត​ឃើញ​ថា លោក​ ព្រាប សុវត្ថិ​ មិន​ត្រឹម​តែ​ទទួល​បាន​ភាព​ជោគ​ជ័យ​នៅ​ក្នុង​វិថី​សិល្បៈ​ទេ ចំណែក​ឯ​វិស័យ​មុខ​ជំនួញ​របស់​លោក​ក៏​មាន​ភាព​ជោគជ័យ​មិន​ធម្មតា​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ បើ​ក្រឡេក​មក​មើល​ពី​កូន​កំលោះ​ទាំង​ ៣ របស់​តារា​ចម្រៀង​រូប​នេះ ទាំង​សង្ហា និង​មាន​សមត្ថភាព​ខ្លាំង​មិន​ចាញ់​ឪពុក​ប៉ុន្មាន​ដែរ​​ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា «ឪខ្លា កូនខ្លា»។

ជាក់​ស្ដែង​កូន​ប្រុស​ទាំង​ ០៣ របស់​កំពូល​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ដែល​មាន​ដូច​ជា សុវត្ថិ​ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ សុវត្ថិ សិរីវុឌ្ឍ ដែល​កំពុង​តែ​ឈរ​ជើង​នៅ​ក្នុង​វិថី​សិល្បៈ ទទួល​បាន​គាំ​ទ្រ​ពី​មហាជន​ ពិសេស​យុវវ័យ មិន​ចាញ់​ពី​ឪពុក​ឡើយ។

១. សុវត្ថិ​ មុន្នីវណ្ណ

សុវត្ថិ​ មុន្នី​វណ្ណ​​ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ព្រាប សុវត្ថិ​ មាន​អាយុ​២៣ ឆ្នាំ។ មុន្នីវណ្ណ មិន​ត្រឹម​តែ​លេច​​មុខក្នុង​វិថី​សិល្បៈ​ ហើយ​ទទួល​បាន​សន្ទុះ​នៃ​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន​នោះ គេ​ក៏​សង្កេត​ឃើញ​ថា រូបលោក​បាន​លេច​មុខ​នៅ​ក្នុង​ការ​ថតស្ពត ផលិតផល​ផ្សេងៗ​ជា​ច្រើន​ផង​ដែរ។ ទន្ទឹម​នេះ មុន្នីវណ្ណ ក៏​បាន​បំពេញ​ការងារ​នៅ​ក្នុង​ជួរ​កង​ទ័ព​ ធ្វើជា​ព្រឹន្ទបាលឯក មាន​តួនាទី​ជា​ជំនួយការ ការិយាល័យ​ទី​៥ នៃ​កង​ទ័ព​ជើង​គោក។

២.​ សុវត្ថិ មុន្នីនាគ

សុវត្ថិ មុន្នីនាគ​ ជា​កូន​ប្រុស​ទី​២ របស់​លោក​ព្រាប​ សុវត្ថិ មាន​អាយុ ២១ ឆ្នាំ។ មុន្នី​នាគ ក៏​មាន​សមត្ថភាព​ និង​មាន​ភាព​ពេញ​និយម​មិន​ចាញ់​បង​ប្រុស​ប៉ុន្មាន​ដែរ​។ តារា​រូប​នេះ​ មាន​ទេពកោសល្យ​អាច​ច្រៀង រាំ និពន្ធ​ទំនុក​ច្រៀង ព្រម​ទាំង​អាច​លេង​ឧបករណ៍​ប្រគំ​តន្ត្រី​ និង​ត្រូវ​បាន​ម្ចាស់​ពាណិជ្ជកម្ម​មួយ​ចំនួន​ជួល​ថត​ផង​ដែរ។ លើស​ពីនេះ​ទៅ​ទៀត ​មុន្នី​នាគ ក៏​មាន​ការ​ងារ​ដូច​ជាបង​ប្រុស​ដែរ​ដោយ​ធ្វើ​ជាពលបាលទោ មាន​តួនាទី​ជា​ជំនួយការការិយាល័យ​ទី​៥ កងទ័ព​ជើង​គោក។​

៣.​សុវត្ថិ សិរីវុឌ្ឍ

​សិរីវុឌ្ឍ ជា​កូន​ពៅ​របស់​លោក​ព្រាប សុវត្ថិ មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ។ សិរីវុឌ្ឍ កាល​ពេល​ថ្មីៗ​នេះ បាន​ចាកចេញ​ពី​ផលិត​កម្ម រស្មីហង្សមាស​ ក្លាយ​ទៅ​ជា​អ្នក​ចម្រៀងឯក​រាជ្យ ហើយ​រូប​គេ​ក៏​មាន​សមត្ថភាព​មិន​ចាញ់់​បង​ៗ​ប៉ុន្មាន​ដែរ។ សុវត្ថិ សិរីវុឌ្ឍ អាច​ច្រៀង​​​ រាំ លេង​ឧបករណ៍​តន្ត្រី​សម័យ​ ​និង​ចេះ​និពន្ធ ទំនុក​ច្រៀង​ ហើយ​កន្លង​មក​ក៏​ធ្លាប់​បាន​និពន្ធ​ចម្រៀង​ឲ្យ​ឪពុក​ច្រៀង​ផង​ដែរ។ ជា​មួយ​គ្នា​នេះ​ សិរីវុឌ្ឍ ក៏មាន​ងារ​ជាពលបាលទោ មាន​តួនាទី​ជា​ជំនួយការ ការិយាល័យ​ទី​៥ កងទ័ព​ជើង​គោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម