Connect with us

ជីវិតកម្សាន្ដ

Brooke Shields អតីតតួថតឲ្យទស្សនាវដ្ដី Playboy នៅអាយុ ១២ ឆ្នាំ

បានផុស

នៅ

Brooke Shields គឺជាតារាសម្ដែងនិងតារាបង្ហាញម៉ូដជនជាតិអាមេរិកាំងម្នាក់ បច្ចុប្បន្នអ្នកស្រីមានអាយុ៥៧ឆ្នាំហើយ។​​ ប៉ុន្តែសម្រស់វិញ នៅ​តែ​គួរ​ឲ្យ​គយគន់​ ​មិន​ប្រែប្រួលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​ចាប់ផ្ដើម​ប្រឡូកក្នុងវិថីសិល្បៈតាំងពីអាយុ ១១ខែមកម្ល៉េះ ពិតណាស់នេះជា​ការរៀបចំ​របស់ម្ដាយ Brooke Shields គឺអ្នកស្រី Teri Shields ។ ក្រោយមកអ្វីដែលគួរឲ្យ​ភ្ញាក់ផ្អើលបំផុត​នោះគឺការ​សម្ដែងក្នុងរឿង “Pretty Baby” រឿងនេះគេសម្ដែងអំពីការដេញថ្លៃព្រហ្មចារីកុមារ ឬការ​លក់​ដូរ​កុមារ​ ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវភេទ កាលណោះ អ្នកស្រី Brooke Sheilds ទើបតែមានអាយុ ១២ឆ្នាំតែប៉ុណ្ណោះ គាត់មិនត្រឹមតែថតរឿង​អាសអាភាស​ទេ Teri Shields ថែមទាំងឲ្យគេថតកូន​របស់ខ្លួន​ដាក់​ចូលទៅក្នុងទស្សនាវដ្ដី “Playboy” ហៅថា  “Sugar n Spice” ទៀតផង។

អ្នកប្រាកដជាលាន់មាត់ ឬគិតហើយថា Teri Shields ជាម្ដាយប្រភេទបែប​ណា ទើប​ជំរុញ​កូន​ឲ្យ​ថត​និង​សម្ដែង​រឿង​មិន​សមរម្យ​បែបនេះ? ចម្លើយគឺ “ភាពល្បីល្បាញ” អ្នកស្រី Teri ដែលជាម្ដាយ​នោះ​គាត់​យល់​ឃើញ​ថា​កូនស្រីតែមួយរបស់​គាត់​មានសម្រស់ស្រស់ស្អាតប្លែក ចង់ឲ្យ Brooke មានភាពសកម្មនៅក្នុងសិល្បៈជាខ្លាំង ទើបគាត់ខិតខំយ៉ាងណាឲ្យអាជីពរបស់នាងដើរទៅមុខនិងលេចធ្លោ។ ដូចបំណងមែន ​Brooke shield ក៏ក្លាយជាតារាហូលីវូដ ​និង​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ៤០លានដុល្លារ យ៉ាងណាក្ដី​ កុមារភាព​របស់​នាង​នៅ​តែ​ជា​រឿង​អសោច​មិន​អាច​លុប​បាននឹងទឹកប្រាក់ប៉ុន្មានលាននោះទេ  Brooke ត្រូវរស់នៅជាមួយ​ការចងចាំ​មិន​ល្អ​ជា​ច្រើន​ពេញ​មួយ​ជីវិត។ ដំបូងៗអ្នកស្រីមិនទាន់អាចទទួលយកនូវអ្វីដែលកើតឡើងបានទេ អ្នកស្រី​នៅ​តែ​មាន​វិប្បដិសារី​មក​រាប់​សិប​ឆ្នាំ ទន្ទឹម​នឹង​នោះ Brooke មានជំងឺបាក់ទឹកចិត្ត គិតចង់សម្លាប់ខ្លួនជារឿយៗ សំណាងល្អអ្នកស្រីមានក្រុមគ្រួសារ​​ដ៏​កក់ក្ដៅ​មួយ​ចាំ​ផ្ដល់​កម្លាំងចិត្ត​រាល់​ពេល​មាន​បញ្ហា​ទើបគាត់​លែង​គិតខ្លី​មាន​តែកម្លាំងចិត្តនិងភាពសប្បាយរីករាយជានិច្ច។

៤០ឆ្នាំកន្លងផុតទៅ Brooke Shields បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​ទៅលើគំនិតរបស់គាត់ ដោយមាន​អារម្មណ៍មោទនភាព និងមាន​ភាពជឿជាក់ជំនួស​វិញ​នូវ​អ្វី​ដែល​គាត់​បាន​បន្សល់ទុកកាល​ពីកុមារភាព។ ឥលូវជីវិតអ្នកស្រីពោរពេញដោយក្ដីសុខ និងសុភមង្គលទាំង​ផ្លូវកាយទាំងផ្លូវចិត្ត​ ជាមួយ​ស្វាមី​ល្អម្នាក់ និងកូនស្រីជាទីស្រលាញ់២នាក់គឺ Rowan Francis Henchy និង Grier Hammond Henchy៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖Angelina Jolie ចោទប្រកាន់អតីតស្វាមី Brad Pitt ប្រើអំពើហិង្សាកាលពី ៦ ឆ្នាំមុន

តារាសម្តែង Angelina Jolie បានចោទប្រកាន់អតីតស្វាមីលោក Brad Pitt ថាច្របាច់ ក អ្នកស្រី និងប្រើអំពើហិង្សាទៅលើកូនៗ ក្នុងអំឡុងពេលជិះយន្តហោះឯកជនកាលពីឆ្នាំ ២០១៦។

បើយោងតាមឯកសារតុលាការដែលទម្លាយពីក្រដាសបណ្តឹងប្រឆាំងលែងលះគ្នាថ្មីមួយទៀតរបស់អ្នកស្រី Angelina Jolie កាលពីថ្ងៃអង្គារក៏បានចោទប្រកាន់អតីតស្វាមីផងដែរថា បានចាប់ក្បាលអ្នកស្រីរុញផ្ទប់នឹងជញ្ជាំងថែមទៀតផង ។

ក្នុងបណ្តឹងនោះបានបន្ថែមទៀតថា Brad Pitt ក៏បានប្រើប្រាស់អំពើហិង្សាទៅលើកូនៗអ្នកស្រីនៅ ពេលដែលក្មេងៗចូលមកព្យាយាមការពារអ្នកស្រី Angelina ខណៈហេតុការណ៍នោះបានធ្វើឲ្យអ្នកស្រីរបួសខ្នង និងកែងដៃ ចំណែកឯកូនអ្នកស្រីម្នាក់ទៀតរបួសនៅលើផ្ទៃមុខ ។

គួរបញ្ជាក់ថា តារាហូលីវូដ Angelina Jolie ក៏ធ្លាប់ប្ដឹងអតីតស្វាមីរូបនេះផងដែរពីបទព្យាយាមក្លែងជាជនរងគ្រោះដើម្បីគ្រប់គ្រងភាគហ៊ុនរោងចក្រស្រាទំពាំងបាយជូរ Château Miraval តែម្នាក់ឯង ដែលវាជាទ្រព្យរបស់ពួកគេធ្លាប់សាងរួមគ្នាអស់ពេលជាច្រើនឆ្នាំ ៕

ប្រែសម្រួលដោយ ៖ នាងតូច

ចុចអាន៖Kim Kardashian រងការពិន័យប្រាក់ ១.២៦ លានដុល្លារ ក្រោយផ្សព្វផ្សាយលុយអេឡិចត្រូនិក

ចុចអាន៖ភរិយា Justin Bieber ចែករំលែកបទពិសោធន៍រឿងលើគ្រែជាមួយស្វាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម