Connect with us

ជីវិតកម្សាន្ដ

តារារ៉េប Milli ជួបរឿងចម្រូងចម្រាស ក្រោយបង្ហោះសារមិនសមរម្យ ពីការសម្លាប់រង្គាលនៅ ថៃ

បានផុស

នៅ

នៅក្នុងពិភពអនឡាញកំពុងតែរិះគន់គ្នាទៅវិញទៅមក បន្ទាប់ពីតារារ៉េបស្រីថៃ Milli Danupha បាន​បង្ហោះ​សារមិន​សមរម្យ​ ទៅកាន់​អ្នកដែលចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារដែលតារារ៉េបរូបនេះ បាន​សរសេរនៅលើគណនី Twitter របស់នាង​យ៉ាងខ្លីថា “ការទៅគឺជាបន្ទុក​មួយ វា​មិន​បាន​ជួយ​ព្យាបាល​ផ្លូវ​ចិត្ត​របស់​គ្រួសារ​អ្នក​ស្លាប់​ទាល់​តែ​សោះ។” ការរិះគន់នេះ ​បាន​កើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងឈ្មោះ Panya Khamrap បាន​ចូលទៅ​បាញ់​រះក្នុងទារកដ្ឋានថៃ សម្លាប់​មនុស្ស៣៨នាក់ ភាគច្រើនជា​កុមារ​ ហើយ​បាញ់​សម្លាប់ប្រពន្ធនិងកូន មុន​ពេល​យក​កាំភ្លើងធ្វើអត្តឃាត​ខ្លួនឯង។ ហេតុការណ៍​នេះ​ដែរ ក៏​បាន​បង្កការភ្ញាក់ផ្អើលជុំវិញ​ពិភពលោក រួម​ទាំង​មនុស្ស​ក្នុង​វិស័យ​កម្សាន្ត​ ដែល​ចេញ​មក​កាន់​ទុក្ខ រួមទាំងការបញ្ចេញមតិ​ក្នុង​ទិដ្ឋភាព​ជាច្រើនលើបណ្ដាញសង្គម។

យ៉ាងណាមិញ ​តាម​រយៈ​សារ​នេះគេ​ជឿ​ថា ឧបទ្ទវហេតុ​បាញ់​ប្រហារ​នៅ​ខេត្ត Nong Bua Lamphu បង្ក​ការមិនពេញចិត្ត​ពីមនុស្សជាច្រើន ធ្វើឲ្យ​មានការបង្ហោះ hashtag #BanmilliTyan នៅលើ Twitter ផងដែរ ។ដោយសារតែ សារ Milli ត្រូវបានគេមើលឃើញថា ​នាង​សរសេរ​មិន​សមរម្យសម្រាប់ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នៅក្នុងប្រទេស រហូតដល់មនុស្សជាច្រើន​បានប្រកាសពីការហាមឃាត់ នឹង​មិន​គាំទ្រ​ស្នាដៃរបស់​នាង​ថែមទៀតផង។

ប៉ុន្តែខណៈ​ពេលនោះ​​ក៏មាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ឃើញ​អ្វី​ដែល Millie បង្ហោះ​គឺ​ជា​ការ​ពិត។ ដោយសារ​សាច់​ញាតិ​ជន​រង​គ្រោះ​កំពុង​បាត់​បង់​ ទើប​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ។​ ត្បិតថាអ្នកខ្លះគាំទ្រនិងមិនគាំទ្រក្ដី តែ hashtag #Ban Milli បានក្លាយជានិន្នាការ Twitter លេខមួយ បន្ទាប់ពីមានអ្នកប្រើប្រាស់ Twitter ជាច្រើនគិតថា មនុស្សមួយក្រុមបានព្យាយាមបង្វិល hashtag ដើម្បីចូលការពារ Milli ជាជាងបន្ទោស​ទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម