ជីវិតកម្សាន្ដ
ក្រោយបញ្ចាំងចប់ ២១ឆ្នាំ តួស្រីរឿង “Harry Potter” ពេលនេះក្លាយជាសេដ្ឋីនីវ័យក្មេង
តួអង្គមេធ្មប់តូច Hermione សម្តែងដោយតារាស្រី Emma Watson កាន់តែបង្ហាញភាពលេចធ្លោក្នុងរង្វង់សិល្បៈ និងសកម្មភាពមនុស្សធម៌ ជាពិសេសពេលនេះនាងក្ដាប់បានតំណែងជាសេដ្ឋីនី ដែលមានទ្រព្យសម្បត្តិជាង ៨៥លានដុល្លារ ក្នុងវ័យ ៣២ឆ្នាំ។

តារាស្រី Emma Watson ត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រសឹងទូទាំងពិភពលោក ក្រោយចូលរួមសម្ដែងតាមរយៈរឿងភាគ “Harry Potter” កំលុងឆ្នាំ ២០០១-២០១១ ដែលកាលណោះនាងដើរតួជាមេធ្មប់ Hermione ។ ចាប់តាំងពីខ្សែភាពយន្តនេះបានបញ្ចប់ទៅ កេរ្តិ៍ឈ្មោះរបស់ Emma ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ហើយនាងតែងតែបង្ហាញមុខនៅក្នុងឧស្សាហកម្មភាពយន្តអង់គ្លេស និងភាពយន្តហូលីវូដជាបន្តបន្ទាប់។

មិនត្រឹមតែមានសមត្ថភាពសម្តែងប៉ុណ្ណោះទេ តារាស្រីវ័យ ៣២ឆ្នាំរូបនេះ គឺជាតារាម៉ូដែលដ៏ពេញនិយមមួយរូប ថែមទាំងជាថៅកែស្រីនៃក្រុមហ៊ុនម៉ូដលំដាប់ពិភពលោកទៀតផង។ ដោយសារពហុជំនាញរបស់នាង ទើបនាងអាចប្រមូលចំណូលបានយ៉ាងក្រាស់ក្រែល រហូតក្លាយជាសេដ្ឋីនី ហើយពេលនេះ Emma Watson មានអ្វីៗគ្រប់យ៉ាងដែលមនុស្សជាច្រើនប្រាថ្នាចង់បាន មិនថាកេរ្តិ៍ឈ្មោះ លុយកាក់ និងជំនួញនោះទេ។

ថ្វីត្បិតនាងជាមនុស្សដែលមានទ្រព្យសម្បត្តិមហាសាល យោងតាមប្រព័ន្ធផ្សព្វផ្សាយ នាងមិនមែនជាមនុស្សសម្ភារនិយមឡើយ។ នាងមិនប្រើរថយន្តទំនើបៗ មិនទិញទំនិញថ្លៃៗ ឬប្រឹងស្រវាទិញផ្ទះវីឡាប្រណីតនោះទេ ផ្ទុយទៅវិញនាងបែរជាមានវត្តមាននៅក្នុងកម្មវិធីសប្បុរសធម៌នានា គួរឱ្យសើរសើរជាទីបំផុត៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រះជន្មទើបតែ ៧វស្សា ព្រះនាងម្ចាស់ប្រទេសវេលស៍ ក្លាយជាក្មេងស្រីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក
ចុចអាន៖ នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ