ជីវិតកម្សាន្ដ
ស៊ិន ឧត្តមផល្លា សុំចិត្តអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវផុសអ្វីដែលផ្តល់ចំណេះដឹងនិងជាប្រ យោជន៍ដល់សង្គម
ដោយសង្កេតឃើញអំឡុងមួយរយៈពេលចុងក្រោយ មានយុវវ័យនិងបុគ្គលមួយចំនួនបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក យកធ្វើជាគោលដៅ ឬទីកន្លែងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនឬជេរប្រមាថហែកហួរគ្នានោះ តារាចម្រៀងពីរភាសារ ខ្មែរ-ចិន អ្នកនាង ស៊ិន ឧត្តមផល្លា បានចេញមុខស្នើសុំចិត្តមហាជនឲ្យបញ្ឈប់សកម្មភាពនេះ។

ជាមួយគ្នានៃការទទូចសុំចិត្តមហាជននេះដែរ តារាចម្រៀងជាប់ងារជាអ្នកមេម៉ាយចាយសម្រស់ ស៊ិន ឧត្តមផល្លា ក៏បានព្រមានចំពោះមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា បើសិនជាមាននណាម្នាក់នៅតែបន្តសកម្មភាពបង្ហោះរឿងរ៉ាវដែលមានចេតនា ឬចរឹកមិនល្អនោះ គឺនាងនឹងសម្រេចលុប(ប្លុក)បុគ្គលទាំងនោះចេញតែម្ដង។
អ្នកនាង ស៊ិន ឧត្តមផល្លា បាននិយាយទាំងជំនឿចិត្តខ្លួនឯងបែបនេះថា មនុស្សយើងលេងហ្វេសប៊ុកគួរផុសនិយាយរឿងដែលមានប្រយោជន៍ សប្បាយៗ កាលណាយើងរៀបរាប់ពីអ្នកនេះអ្នកនោះដូចជារបៀបស៊ែពាក្យស្លោកសុភាសិត ឬផុសដៀមដាមឲ្យអ្នកដទៃមិនលោះពេលធ្វើឲ្យគេមើលមកអស់តម្លៃ និងក្លាយជាមនុស្សដែលមិនចេះអស់រឿង ។

តារាចម្រៀងចាស់វង្សាអាចរក្សាបានរូបសម្ផស្សស្រស់សោភាមិនចាញ់ក្រមុំបើទោះបីជាមានកូនរហូតដល់ទៅ៣នាក់ ហើយអ្នកនាង ស៊ិន ឧត្តមផល្លា បាននិយាយបន្ថែមទៀតថា ប្រសិនបើនៅតែមានមិត្តភក្តិក្នុងហ្វេសប៊ុករបស់ខ្លួនដែលមានចរិកបែបនេះ គឺនាងនឹងប្លុកចោល ដោយគ្មានការស្តាយក្រោយឬយោគយល់នោះឡើយ។ តាមរយៈសម្តីលើកឡើងរបស់អ្នកនាង ស៊ិន ឧត្តមផល្លា
នេះ គឺមានទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហាញការគាំទ្រហើយយល់ឃើញដូចគំណិតនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ