ជីវិតកម្សាន្ដ
តារាអាស៊ី ៥ រូប ប្រឹងជ្រៀតខ្លួន រហូតក្លាយទូតសុឆន្ទៈឲ្យម៉ាកយីហោបរទេស
អស់ជាច្រើនឆ្នាំមកនេះ យើងទម្លាប់ក្នុងការឃើញតារាហូលីវូដជាមុខមាត់របស់ម៉ាកល្បីៗលើពិភពលោក។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ តារាល្បីអាស៊ីមួយចំនួន បានទទួលយកការទទួលស្គាល់ម៉ាកយីហោជាលំដាប់ ដែលបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទីផ្សារអាស៊ី។
យ៉ាងណាមិញក្នុងនោះមានតារាអាស៊ី៥រូប ខិតខំប្រឹងប្រែងនាំខ្លួនឯងឲ្យទៅដល់ទីផ្សាអឺរ៉ុប រហូតក្លាយជាទូតសុឆន្ទៈឲ្យម៉ាក់យីហោល្បីៗរបស់ពិភពលោក។
១ XIAO ZHAN យីហោ SAIC AUDI

ឆ្នាំនេះគឺជាការចាប់ផ្តើមដ៏ខ្លាំងមួយ សម្រាប់អ្នកគាំទ្ររបស់តារាសម្តែងនិងតារាចម្រៀងចិន Xiao Zhan ខណៈដែលលោកត្រូវបានប្រកាសថា ជាអ្នកនាំពាក្យម៉ាក SAIC Audi កាលពីថ្ងៃទី ០១ខែមករា។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ SAIC Audi របាយការណ៍បានអះអាងថា អ្នកគាំទ្ររបស់លោកបានចាប់ផ្ដើមបង្ហោះការបញ្ជាទិញរបស់ពួកគេ សម្រាប់រថយន្ត sedan តាមអ៊ីនធឺណិត។ ក្រៅពីក្រុមហ៊ុន Audi តារាចម្រៀងរូបនេះ ក៏ជាតំណាងម៉ាកយីហោប្រណីត Gucci និង Tod’s ព្រមទាំងផលិតនាឡិកា Zenith ផងដែរ។
២ KRYSTAL JUNG យីហោ CHARLES & KEITH

ម៉ាកយីហោស្បែកជើង កាបូប និងគ្រឿងបន្លាស់របស់សិង្ហបុរី Charles & Keith បានប្រកាសទូតសុឆន្ទៈពិភពលោកលើកដំបូងរបស់ខ្លួននៅថ្ងៃទី ០៣ ខែមករា ដោយជ្រើសរើស Krystal Jung ។ ពីមុនម៉ាកនេះធ្លាប់ធ្វើការជាមួយតារាល្បីលំដាប់ឈានមុខដូចជា Hailey Bieber និង Lily McMenamy ក្នុងយុទ្ធនាការខាងមុខដូចគ្នា។
៣ KEITA MACHIDA យីហោTOD’S

ក្នុងខែដដែលនោះដែរ តារាសម្ដែងជប៉ុន Keita Machida បានទទួលការគាំទ្រសម្រាប់ស្បែកជើងប្រណីតអ៊ីតាលី និងម៉ាក Tod’s។ Machida គឺជាសមាជិកនៃក្រុម Gekidan Exile ហើយថ្មីៗនេះលោកទទួលបានភាពល្បីល្បាញជាមួយនឹងខ្សែភាពយន្តដ៏ល្បីរបស់ Netflix គឺ Alice In Borderland ។ ខ្សែភាពយន្តថ្មីរបស់លោក Cherry Magic The Movie ក៏គ្រោងនឹងចេញនៅចុងឆ្នាំនេះផងដែរ។
៤ SON HEUNG-MIN យីហោ TUMI

ក្រៅពីខាងកម្សាន្ត តារាល្បីខាងកីឡាក៏មានមានមុខឲ្យម៉ាយីហោប្រណីតដែរ។ Son Heung-min ត្រូវបានក្រុមហ៊ុន TUMI ចាប់ដៃឲ្យចាប់ផ្ដើមការប្រមូល Alpha Brava ថ្មីរបស់ខ្លួន។ កីឡាករបាល់ទាត់ដ៏ល្បីរូបនេះ ក៏ត្រូវបានគេដឹងថា លេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៃក្របខ័ណ្ឌ Premier League និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង។ លោកក៏បានបង្ហើបដែរថា“ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ការធ្វើដំណើរគឺជាផ្នែកមួយដ៏ធំនៃជីវិតរបស់ខ្ញុំ។ វាមានន័យថាខ្ញុំត្រូវការកាបូបដែលអាចប្រើបាន និងអាចទុកចិត្តបានពេលខ្ញុំចេញពីទីវាល ហើយ TUMI គឺវិសេសបំផុត។”
៥ LAY ZHANG យីហោ HUBLOT

Lay Zhang សមាជិកក្រុម EXO ត្រូវបានប្រកាសជាទូតសុឆន្ទៈ សម្រាប់នាឡិកាស្វីស Hublot។ បន្ទាប់ពីការប្រកាសរបស់ Hublot តារារូបនេះបានក្លាយជាប្រធានបទពេញនិយមលេខ ១នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ។ អ្នកគាំទ្រថែមទាំងបានដាក់ឈ្មោះតារារូបនេះថាជា “ស្ដេចនៃការគាំទ្រ”។ ក្រៅពី Hublot តារារូបនេះក៏ជាមុខមាត់ឲ្យម៉ាកគ្រឿងអលង្ការបារាំង Chaumet ក៏ដូចជាផ្ទះប្រណីត Valentino ។ គាត់ក៏នាំមុខម៉ាកយីហោរបៀបរស់នៅផ្សេងទៀតដូចជា Bang & Olufsen, MAC Cosmetics និង Calvin Klein ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុសចិន ៥ រូប ធ្លាប់ធ្វើជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងសម្អាង
ចុចអាន៖ហ្វាន ពីងពីង ឈ្នះពានរង្វាន់តារាសម្តែងឆ្នើមប្រចាំអាស៊ីពីមហោស្រពភាពយន្តប៊ូសាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង