ជីវិតកម្សាន្ដ
ទម្លាយរូបថត Pre-wedding គូស្នេហ៍ Mawin ក្រោយភ្ជាប់ពាក្យ តាំងពីដើមឆ្នាំ ២០២១
គូស្នេហ៍ថ្មីថ្មោង Mawin និងភិរិយា Piyawadee បានលេចចេញរូបថត Pre-wedding ក្រោយអាពាហ៍ពិពាហ៍ដ៏អធិកអធមនេះ ទើបតែបញ្ចប់ទៅថ្មីៗមិនទាន់បានប៉ុន្មានផង។

ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកថតរូបពិសេស Small moon photo បានបញ្ចេញរូបថត Pre-wedding ដ៏គួរឲ្យស្រលាញ់ច្រើនសន្លឹក បង្ហាញដល់មហាជនជាច្រើនបានទស្សនាពេញៗភ្នែក អមជាមួយសំណេរយ៉ាងផ្អែមល្ហែមថា #smallmoonprewedding របស់តារាសម្ដែង Mawin និងភិរិយា Piyawadee រូបថតមួយឈុតនេះ ថតក្នុងស្ទូឌីយ៉ូរបស់យើង គំនិតនៃការថតរូបបែបជីវិតគឺជាថ្ងៃធម្មតា សប្បាយៗ និងផ្ដោតលើអារម្មណ៍។
ក្រោយបង្ហោះមិនបានប៉ុន្មានផង ហ្វេនៗរបស់តារាប្រុសស្រីរូបនេះជាច្រើន បាននាំគ្នាចូលទៅបញ្ចេញមតិលាន់មាត់សរសើរថា ស្ទាយថតរូបសាមញ្ញខ្លាំង និងដូចជាក្នុងរឿងភាគកូរ៉េច្បាស់ៗ រហូតធ្វើឲ្យគ្រប់គ្នានៅចងចាំរូបភាពក្នុងពិធីដែលពោរពេញទៅដោយភាពកក់ក្ដៅ និងការសប្បាយរីករាយ ក្រោមការចូលរួមពីតារាជួរមុខជាច្រើនផងដែរ។

លើសពីនេះ កូនក្រមុំក៏ស្អាត ហើយកូនកំលោះក៏សង្ហាដែរ និងពិតជាស័ក្ដិសមនឹងគ្នាបំផុត ហើយអ្វីដែលគួរឲ្យរំភើបចិត្តបំផុត នោះគឺឈុតអាពាហ៍ពិពាហ៍របស់កូនក្រមុំដែលតុបតែងដោយពេជ្រពិតៗតម្លៃជាង១០០លាន។ ទោះបីជាព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ក៏ដោយ ក៏ការចាប់អារម្មណ៍នៅតែមានលើអ៊ីនធឺណិតដដែល។

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់តារាសម្ដែង Marwin និង Tu Piyawadee បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យនិងធ្វើពិធីផឹកតែកាលពីខែមករា ឆ្នាំ ២០២១ ប៉ុន្តែដោយសារការផ្ទុះឡើងនៃវីរុសកូវីដ ទើបត្រូវលើកពេលរៀបការមកទល់ពេលនេះ៕














ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីរឿង “និស្ស័យកម្មព្រះភូមិ” រងការរិះគន់ ក្រោយចូលរួមមង្គលការគូស្នេហ៍តារាសម្ដែងម្នាក់
ចុចអាន៖Mai Davika បង្ហោះឃ្លិបរាំសប្បាយសាមញ្ញ តែទាក់ទាញអ្នកទស្សនាខ្លាំង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង