Connect with us

ជីវិតកម្សាន្ដ

ឱក សុគន្ធកញ្ញា និង​​ សុគន្ធ នីសា បន្ត​​គ្រង​កៅអី​កម្ម​វិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក

បានផុស

នៅ

កំពូល​តារា​ ២ ដូង​អ្នក​នាង​ឱក សុគន្ធកញ្ញា និង​អ្នក​នាង​សុគន្ធ​ នីសា នៅ​តែ​អាច​រក្សា​កៅអី​របស់​ខ្លួន​បាន​មួយ​រដូវ​កាល​ទៀត​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភព​លោក​ «The Voice Kid Cambodia» រដូវ​កាល​ទី​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ អ្នក​ដែលអាច​ឈរ​ជើង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់​ពិភព​លោក អាច​និយាយ​បាន​ថា​​ជា​អ្នក​មាន​សមត្ថភាព​ និង​មិន​សូវ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ខក​បំណង​នោះ​ឡើយ។ នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ «The Voice Kid Cambodia រដូវ​កាល​ទី​៣នេះ ​អ្នក​នាង​ឱក សុគន្ធកញ្ញា និង​អ្នក​នាង​ សគន្ធ នីសា នៅ​តែ​រក្សា​តំណែង​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។

​ក្រឡេកមក​មើល​ពី​គណៈកម្មការ ​អ្នក​នាង​ឱក សុគន្ធកញ្ញា ដែលជា​កំពូល​តារា​ចម្រៀង​មួយ​ដួងប្រចាំ​ផលិតកម្ម​រស្មីហង្សមាស ទទួល​បាន​ការ​ស្រលាញ់​ចូល​ចិត្ត និង​គាំ​ទ្រ​យ៉ាង​ខ្លាំង​​ពី​មហាជន​មិន​ថា​ចាស់ ឬ​ក្មេង​។ មិន​តែ​ប៉ុណ្ណោះ​ រាល់​ការ​គ្រង​កៅអី​ជា​គណៈកម្មការ​របស់​អ្នក​នាង ឱក សុគន្ធកញ្ញា ក៏មាន​កូន​ក្រុម​របស់​នាង​ជា​ច្រើន​ ​ដែលទទួល​បាន​ជោគជ័យ ព្រមទាំង​ការបង្ហាត់​បង្រៀន​ យ៉ាង​យក​ចិត្ត​​ទុក​ដាក់​ទៅ​កាន់​កូ​ន​ក្រុម​ទាំង​គ្រប់​រដូវ​កាល ​ខណៈពេលនាង​បាន​គ្រង​កៅ​អី​ជា​គណៈកម្មការ​។

ពាក់ព័ន្ធ​រឿង​នេះ អ្នកនាង​ហាក់មិន​សូវ​ធ្វើ​ឲ្យ​មហា​ជន​​ខក​បំណង​ឬ​មាន​ប្រតិកម្ម​អ្វី​ខ្លាំង​នោះ​ទេ កំឡុង​ពេ​ល​ធ្វើជា​គណៈកម្មការនោះ។ គួរ​រំលឹក​ផង​ថា អ្នក​នាង​ឱក​ សុគន្ធកញ្ញា​ ធ្លាប់​អង្គុយ​លើ​កៅអី គណៈកម្មការ​ ករ​ប្រឡង​កម្រិត​ពិភព​លោក​ដូចជា​ Cambodian Idol ទាំង៤រដូវកាល , កម្មវិធី The Voice Cambodia ទាំង២រដូវកាល , The Voice Kid ទាំង២រដូវកាល និងរដូវកាលទី៣ កម្មវិធី X Factor Cambodia។

ទន្ទឹម​នេះ អ្នក​នាង​សុគន្ធ ​នីសា ក៏​ជា​គណៈកម្មការ​មួយ​រូប​ដែល​មាន​សមត្ថភាព​​មិន​ធម្មតា​ ហើយ​ស្ទើរ​តែ​គ្រប់​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​នៃ​ផលិតកម្ម​រស្សីហង្ស​ តែង​ឃើញលេច​វត្តមាន​អ្នក​នាង​ សុគន្ធ​ នីសារ ពិសេស​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​កម្រិត​ពិភព​លោក The Voice Kid Cambodia រដូវកាល​ទី ៣ នេះ។ ចំពោះ​ការ​គ្រងកៅអីជា​គណៈកម្មការ​ មិន​ថា​នៅ​ក្នុង​រដូវ​កាល​ចាស់ៗ ឬ​រដូវ​កាល​ថ្មី​នោះ​ទេ អ្នក​នាង​​ក៏​មិន​សូវ​ទទួល​បាន​ការ​រិះ​គុណ​ពី​សំណាក់​មហា​ជន​​នោះទេ។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​នាង​សុគន្ធ​ នីសា​​ ក៏​ត្រូវ​បាន​សរសើរ​ពី​សំណាក់​អ្នក​គាំ​ទ្រនៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ផង​ថា «ឲ្យ​តែ​បទ​ណា​រាង​កំសត់​នោះ​ បង​នីសា​ត្រូវ​ចិត្ត​ណាស់​ ហើយ​ដឹង​តែ​បង​នីសា​ទៀត​ហើយ»។

គួរ​បញ្ជាក់​ថា តាម​រយៈ​ការ​ប្រឡង​ចម្រៀង​កម្រិត​ពិភព​លោក​នៅ​រដូវ​កាល​ថ្មី​នេះ​និង​មាន​អ្វី​ពិសេស​ជាង​ឆ្នាំ​​មុនៗ ហើយ​ថា​តើ​រវាង​កូន​ក្រុម​នៃ​កំពូល​តារា ចម្រៀង​ទាំង​៣ ដួង​អ្នក​នាង​ ឱក សុគន្ធកញ្ញា អ្នក​នាង​សុគន្ធ នីសា និង​លោក ហ្សូ ណូ មួយណា​នឹង​ក្លាយ​ជា​ម្ចាស់​ពាន​នៅ​រដូវ​កាល​ថ្មី​នេះ៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម