Connect with us

ជីវិតកម្សាន្ដ

Selena ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្ត ‘My Mind & Me’ ឆ្លុះបញ្ចាំងពីជីវិតពិតនាង

បានផុស

នៅ

Selena Gomez ស្រក់ទឹកភ្នែកក្នុងឈុតខ្លីៗដំបូង ក្នុងភាពយន្តឯកសារនៃជីវិតផ្ទាល់ខ្លួន ដែល​មាន​ចំណងជើង​ថា “Selena Gomez: My Mind & Me” ខណៈវាបាន​ចែករំលែក​ទិដ្ឋភាព​នៃ​ជីវិតពិត និង​បញ្ហា​សុខភាព​ផ្យេងៗ​របស់​នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឈុតខ្លីៗ​តារា​ចម្រៀង​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ពន្យល់​ទាំងទឹកភ្នែក​ថា “ពេញ​មួយជីវិត​របស់​ខ្ញុំបានចូលធ្វើការក្នុងវិស័យសិល្បៈ​តាំង​ពីខ្ញុំនៅក្មេងមកម្លេះ ហើយខ្ញុំមិនចង់មានភាព​ល្បីល្បាញខ្លាំង​ដូចសព្វថ្ងៃនេះទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ​ប្រសិន​បើ​ខ្ញុំ​មក​ដល់​ចំណុច​មួយ​នេះ ខ្ញុំ​ត្រូវ​តែ​ប្រើ​វា​ឲ្យ​បាន​ល្អ”។

បន្ថែម​ពី​លើ​នោះ Selena Gomez បាន​បើក​ចំហ​អំពី​បញ្ហា​សុខភាព ​រួម​ទាំង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​បាក់ទឹកចិត្ត​បស់​នាង​តាំង​ឆ្នាំ ២០១៤ និង​ការ​ខិតខំ​តស៊ូ​ព្យាបាល​ជាមួយ​កា​រជំងឺ​ធ្លាក់ទឹកចិត្ត​និង​ថប់អារម្មណ៍​នៅ​ឆ្នាំ ២០១៨ ផង​ដែរ។

យ៉ាងណាមិញ ​ភាពយន្ត​ឯកសារ​មួយ​នេះ​នឹង​ចាប់ផ្ដើម​ចាក់​ផ្សាយ​នៅ​លើ Apple TV+ ចាប់ពីថ្ងៃទី ៤ ខែ​វិច្ឆិកា។ ជា​ពិសេស​ក្នុង​នោះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​ខ្សែ​ជីវិត Selena Gomez ដែល​ឈាន​ដល់​ចំណុច​កំពូល ក៏ដូចជា​បញ្ហា​ស្មុគស្មាញ​ និង​ភាព​ខ្មៅ​ងងឹត​នៃ​ជីវិត​ស្នេហ៍​ជាមួយ Justin Bieber ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Hailey បកស្រាយរឿងគេចោទថា ដណ្ដើម Justin Bieber ចេញពី Selena Gomez

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម