ជីវិតកម្សាន្ដ
កូនស្រី ឈិនឡុង តម្រង់ជួរសុំអាហារតាមចិញ្ចើមផ្លូវ ជាមួយជនអនាថា
នាង Etta Ng Chok Lam ដែលជាកូនស្រីតារាសម្ដែងក្បាច់គុនដ៏ល្បីល្បាញ Jackie Chan ឬ ឈិនឡុង ត្រូវគេប្រទះឃើញតម្រង់ជួរសុំអាហារតាមចិញ្ចើមផ្លូវ នៅកាណាដា។

គេហទំព័រ Yahoo News បានរាយការណ៍ថា Etta Ng Chok Lam ស្ថិតក្នុងស្ថានភាពនៃសំលៀកបំពាក់រញ៉េរញ៉ៃ និងមានរូបរាងមិនស្រស់ស្អាត ស្ទើរតែមើលមិនយល់ ហើយនាងបានឈរតម្រង់ជួរជាមួយជនអនាថាក្នុងទីក្រុង Toronto ប្រទេសកាណាដា ដើម្បីសុំចែកអាហារដោយមិនគិតថ្លៃ ជាមួយអ្នកផ្សេងទៀត។

ស្របពេលជាមួយគ្នានេះដែរ នៅលើសង្គមឯណោះវិញ រូបភាពរបស់នាងបានផ្សព្វផ្សាយពាសពេញអ៊ីនធឺណិត រហូតធ្វើឲ្យមនុស្សមួយចំនួនចូលមកបញ្ចេញមតិរៀងខ្លួន ខណៈនេះមិនមែនជាលើកទីមួយទេ ដែល Etta Ng Chok Lam ដើរសុំអាហារគេតាមផ្លូវ និងមានជីវិតរស់នៅតាមរបៀងផ្ទះគេបែបនេះ។

គួរបញ្ជាក់ថា កូនស្រីឈិនឡុង មានម្ដាយជាអតីតបវរកញ្ញាអាស៊ី Elaine Ng Yi-Lei បើតាមប្រភពព័ត៌មាន ឈិនឡុង មានកូន ២នាក់ ។ ប៉ុន្តែតាមការអះអាងពីកូនស្រីពៅនាង Etta Ng Chok Lam និយាយថា ឪពុកខ្លួនមិនធ្លាប់ខ្វល់ពីសុខទុក្ខរបស់នាងឡើយ ហើយនាងក៏មិនដែលទទួលបានភាពកក់ក្ដៅពីឪពុករូបនេះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចអត់ដឹង! តារា ចិន ទាំងនេះចេះក្បាច់គុនមែនទែន ទាំងក្នុង និងក្រៅរឿង
ចុចអាន៖តារាអាស៊ី ៥ រូប ប្រឹងជ្រៀតខ្លួន រហូតក្លាយទូតសុឆន្ទៈឲ្យម៉ាកយីហោបរទេស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ