Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធ យឹម តា​ស្រង់ ដាក់​ប៉ុន្មាន​ឃ្លា​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្លឺភ្នែក​គ្រប់គ្នា​

បានផុស

នៅ

​អ្នកនិពន្ធ​ល្បីឈ្មោះ​ លោក យឹម តា​ស្រង់ ​ស្រប​ពេលដែល​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់ខ្លួន​ជាច្រើន​បទ​នៅក្នុង​ផលិតកម្ម​Galaxy​កាន់តែ​ទទួលបាន​ការគាំទ្រ​ និង​លើកសរសើរ​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​យុវវ័យ​នោះ ​ថ្មីៗ​នេះ​ស្រាប់តែ​កវីនិពន្ធ​រូបនេះ​បាន​ទម្លាយ​សារ​ចេញពី​ចិត្ត ​ហា​ក់មាន​ចេតនា​ដាស់​អារម្មណ៍​មហាជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្លឹមសារ​ដែល​ត្រូវបាន​អ្នកនិពន្ធ​លោក​ យឹម​ តា​ស្រង់ ​បង្ហោះ​ចែករំលែក​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​នេះ​ ក៏​ត្រូវបាន​ទស្សនិកជន​មួយចំនួន​យល់​ឃើ​ញ​ថា​ អត្ថន័យ​នេះ​ ក៏​អាចជា​ប្រយោជន៍​មួយផ្នែក​ដល់​បុគ្គល​មួយចំនួន​ ឬ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​លោក​ផងដែរ​។​ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ការសង្ស័យ​ដែរ​ថា​ តាមរយៈ​ខ្លឹមសារ​នេះ​ប្រហែលជា​ចេតនា​របស់លោក យឹម តា​ស្រង់ និ​យាយ​ចង់​សំដៅលើ​បុគ្គលិក​ណា​ម្នាក់​ស្ថិតក្រោម​បង្គាប់​របស់ខ្លួន​ ឬ​កំពុង​ធ្វើ​នៅ​ក្រុម​ជាមួយគ្នា​ក៏​ថា​បាន​។​

​កវីនិពន្ធ យឹម តា​ស្រង់​ បាន​រៀបរាប់​សំណេរ​សរសេរ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ដូច្នេះ​ថា​ខ្ញុំ​តែងតែ​ប្រាប់​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​ថា ​សូម​ឲ្យ​តម្លៃ​អ្នក​ដែលមាន​លុយ​ផ្តល់​ប្រាក់ខែ​ឲ្យ​អ្នក​រាល់​ខែ​ ប្រសើរ​ជាង​ផ្តល់​តម្លៃ​ឲ្យ​បុគ្គល​ ឬ​ក្រុមហ៊ុន​ផ្សេង​ដែល​យូរៗ​ យក​ការងារ​ឲ្យ​អ្នកធ្វើ​ម្តងៗ​។​ ខ្ញុំ​ជួយទាំង​អស់​ បើ​មាន​បេះដូង​ជាមួយ​ខ្ញុំ​“។

​លោក យឹម តា​ស្រង់​ នៅ​រសៀល​ថ្ងៃទី​៣១​ ខែធ្នូ​​ឆ្នាំ​២០២០​នេះ​ កម្ពុ​ជាថ្មី​មិនអាច​ទំនាក់​ទំ​នង​ដើម្បី​សុំ​ការសួរនាំ​បន្ថែម​បាន​នៅឡើយ​ទេ ​ខណៈ​មា​ន​មិត្តភក្តិ​និង​មហាជន​ជាច្រើន​បាន​បញ្ចេញមតិ​គាំទ្រ​ថា​ស​ម្តី​លើកឡើង​របស់លោក យឹម តា​ស្រង់​ នេះ​គឺ​ពិត​ ព្រោះ​បើ​កន្លែង​ដែល​ផ្តល់​ការងារ​និង​ប្រាក់​ឲ្យ​យើង​ជា​ចាំ​ខែ​ហើយ​នោះ​យើង​ត្រូវតែ​ផ្តល់​តម្លៃ​ឲ្យ​ទីនោះ​ខ្ពស់​ជា​ង​កន្លែង​ផ្សេងៗ​តែម្តង​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម