ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល ស្វាមី Chompoo ក្លាយជាតារាម៉ូដែល
នាយកប្រតិបត្តិ Witsarut Rangsisingpipat ដែលជាមហាសេដ្ឋីស្រុកថៃ និងជាស្វាមី Chompoo បានបង្ហាញខ្លួនក្នុងនាមជាតារាម៉ូដែល ឲ្យរថយន្តស៊េរីទំនើបមួយគ្រឿង បង្កើតការភ្ញាក់ផ្អើលដល់ហ្វេនស្រីៗជាច្រើន។

ស្របពេលនោះដែរ ហ្វេនៗរបស់ Chompoo Araya បានចំអន់នាងថា មានស្វាមីសង្ហាយ៉ាងនេះ នាងប្រាកដជាប្រចណ្ឌស្លាប់ហើយ! ព្រោះស្រីៗជាច្រើនកំពុងត្រមង់ជួរខមិនលើរូបភាពរបស់លោកយ៉ាងគគ្រឹកគគ្រេង មិនធម្មតានោះទេ។
លើសពីនេះដែរ មហាជនជាច្រើនបានចូលមកចុច Like និងស៊ែរលើរូបស្វាមី Chompoo Araya ហើយលាន់មាត់សរសើរពីសម្រស់លោកថា អាចធ្វើជាតារាបានហើយ! ទាំងរូបរាងនិងភាពស្រស់សង្ហាក្មេងស្រករក្រោយសុំចាញ់។ ដូច្នេះហើយ មិនចម្លែកទេ ដែលទើបកូនៗរបស់លោក ជាពិសេសកូនប្រុសភ្លោះ មានរូបរាងសង្ហាខ្លាំងមិនចាញ់ឪពុកសោះ។

គួរបញ្ជាក់ដែរថា លោក Witsarut គឺជាឪពុកដ៏សង្ហាមួយរូប ដែលស្រីៗក្នុងប្រទេសប៉ងចង់បានស្វាមីដូច Chompoo យ៉ាងខ្លាំង ខណៈនេះមិនមែនជាលើកទីមួយទេ ដែលលោកមកថតម៉ូដែលបែបនេះ។ ដែលកាលពីមុនមហាសេដ្ឋីរូបនេះធ្លាប់ធ្វើឲ្យហ្វេនស្រីៗ បាក់នឹងសម្រស់លោកម្ដងរួចទៅហើយ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការចាប់អារម្មណ៍ ក្រោយ Weir បណ្ដើរភរិយាចូលរួមកម្មវិធីលើកដំបូង
ចុចអាន៖ទម្លាយរូបថត Pre-wedding គូស្នេហ៍ Mawin ក្រោយភ្ជាប់ពាក្យ តាំងពីដើមឆ្នាំ ២០២១

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង