ជីវិតកម្សាន្ដ
តារាម៉ូដែល Emily បញ្ជាក់យ៉ាងម៉ឺងម៉ាត់ ក្រោយធ្លាយចចាមអារ៉ាមស្នេហាជាមួយ Brad Pitt
Emily Ratajkowski បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់នាង ចំពេលមានពាក្យចចាមអារ៉ាមស្នេហាដ៏ចម្រូងចម្រាស ជាមួយតារាហូលីវូដ Brad Pitt។

ថ្លែងក្នុងបទសម្ភាសន៍មួយ តារាម៉ូដែលវ័យ ៣១ ឆ្នាំរូបនេះ បានលើកឡើងអំពីទំនាក់ទំនងរបស់នាងជាមួយ Brad Pitt អតីតស្វាមី Angelina Jolie ថា នាងទើបតែដាក់ពាក្យលែងលះស្វាមី និងប្រកាសថានៅលីវទេ។ នាងអះអាងបន្ថែមថា បានឃើញ Brad ប៉ុន្តែ “មិនបានណាត់ជួបគាត់ ជាផ្លូវការទេ” ។
តារាសម្ដែង Emily បាននិយាយទៀតថា “រឿងមួយដែលខ្ញុំសរសេរនៅក្នុងអត្ថបទចុងក្រោយ នៃសៀវភៅ The My Body គឺសំដៅទៅលើការគ្រប់គ្រងចេះយល់ពីគ្នា ទើបជីវិតមានភាពរីករាយ និងបណ្ដោយតាមយថាកម្មខ្លះទៅ”។ ខ្ញុំទើបតែនៅលីវថ្មីៗលើកដំបូងក្នុងឆាកជីវិតរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និងមានសេរីភាព មិនចាំបាច់ព្រួយបារម្ភពីការយល់ឃើញរបស់អ្នកដទៃដូចមុនទេ”។
ទោះបីជាយ៉ាងនេះក្ដី ថ្មីៗនេះ ប្រភពមួយបានអះអាងថា នាងនិង Brad បានដើរលេងកម្សាន្តជាធម្មតា ខណៈនាងកំពុងតែព្យាយាមចេញទៅក្រៅ ដើម្បីធ្វើខ្លួនឲ្យរវល់ មិនចង់គិតអំពីការលែងលះច្រើនពេក នាងនិង Brad បានជួបគ្នាតាមរយៈមិត្តភក្តិនៅក្នុងឧស្សាហកម្មនេះ។

គួររម្លឹកថា ចាប់តាំងពីដាក់ពាក្យលែងលះជាមួយ Sebastian បន្ទាប់ពីរៀបការបានបួនឆ្នាំនៅថ្ងៃទី៨ ខែកញ្ញា Emily តែងតែចំណាយពេលផ្ដោតសំខាន់លើខ្លួនឯង និង Sylvester ដែលជាកូនប្រុសជាទីស្រលាញ់ របស់នាងតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖Selena Gomez ប្រកាសលាឈប់ពីសិល្បៈ និងប្រាប់គម្រោងមួយចំនួន ក្រោយរៀបការរួច

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ