ជីវិតកម្សាន្ដ
ស្វាមី អឿន ម៉ូលីកា រំភើបរហូតស្រក់ទឹកភ្នែកពេលឃើញរថយន្ដតម្លៃ៣៥ម៉ឺនដុល្លារដឹកមកដាក់មុខផ្ទះ
ស្វាមីតារាស្រីអ្នកនាង អឿន ម៉ូលីកា គឺតារាសម្ដែងលោក ហុង មានុណ បានស្រក់ទឹកភ្នែករលីងរលោងព្រមទាំងសំពះអោបភរិយាលោកនៅពេលដែលឃើញរថយន្ដស៊េរីទំនើបម៉ាក Ferrari-488TB ពណ៌ក្រហមដែលមានតម្លៃ៣៥ម៉ឺនដុល្លារត្រូវបានរថយន្ដខាងក្រុមហ៊ុនដឹកមកដល់ផ្ទះវីឡាររបស់ពួកគេនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍នៅពេលដែលឃើញវីដេអូនោះហើយពួកគេលើកឡើងថា នេះហើយត្រូវនឹងពាក្យស្លោក ”សំណាបយោងដី ស្ត្រីយោងបុរស” ឬជា ”ឧត្តមភរិយា” របស់ស្វាមីនោះព្រោះថា ម៉ូលីកា តែងតែបំ ពេញបំណងស្វាមីជាបន្ដបន្ទាប់ក្រោយពួកគេចាប់ដៃគ្នាជាង២ឆ្នាំមកនេះដោយពួកគេបានផ្លាស់ប្ដូរជីវភាពពីរស់នៅផ្ទះជួលមកមានផ្ទះវីឡារផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នា និងទិញបានរថយន្ដប្រណិតៗជិះជាបន្ដបន្ទាប់។

តារាចម្រៀងអ្នកនាង អឿន ម៉ូលីកា បាននិយាយយ៉ាងខ្លីតបសំណួររបស់អ្នកយកព័ត៌មានឆាតតាមហ្វេសប៊ុកដោយប្រាប់ថា មូលហេតុដែលស្វាមីនាងលោក មានុណ យំស្រក់ទឹកភ្នែកនោះ ព្រោះលោកមិនដឹងថា នាងពិតជាបានទិញរថយន្ដនោះមែន ស្មានតែPrank តែដល់ពេលគេដឹកមកទម្លាក់នៅមុខផ្ទះបែបនេះ ទើបប្ដីនាងរំភើបរហូតទប់អារម្មណ៍មិន បានតែម្ដង។
ដោយឡែកមហាជន និងអ្នកលេងបណ្ដាញសង្គមបានសរសើរម៉ូលីកា ចេះតស៊ូ និងភាពប៉ិនប្រសប់របស់នាង ជានារីឆ្លាតវៃ ចេះទុកដាក់លុយកាក់ និងកែប្រែពីការរកស៊ីតូចតាចដែលដំបូងឡើយនាងនិងលោកម៉ានុណ នៅជាសង្សារគ្នាផ្ដើមពីដើមទុនត្រឹមតែទឹកប្រាក់ចំនួន៣០០ដុល្លារប៉ុណ្ណោះ រកស៊ីលក់ជ្រក់ជើងមាន់តាមOnline តែពេលនេះពួកគេសល់លុយរាប់សែនដុល្លារ ហើយមុខជំនួញរបស់នាងកាន់តែរីកធំ។

ក្រៅពីបានវិវត្តន៍ជីវភាពកាន់តែល្អប្រសើរនារយៈពេលចុងក្រោយដោយសម្រេចក្ដីសុបិន្ដក្លាយទៅជាការពិត អតីតតារាចម្រៀងRock ម៉ូលីកា ដែលរៀបការជាមួយលោក ហុង មានុណ កាលពីថ្ងៃទីទី១៨ ខែមករា ឆ្នាំ២០២០ និងសម្រាលកូនស្រីកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ដោយដាក់ឈ្មោះថា នុណ ច័ន្ទម៉ូនីតា នោះគូស្នេហ៍តារា១គូនេះក៏ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័ម៌ជាបន្ដបន្ទាប់ដល់តារាសិល្បករចាស់ជរាគ្មានទីពឹង ៕
អត្ថបទ៖ ចាន់ រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ