ជីវិតកម្សាន្ដ
ភរិយា Beckham លុបស្នាមសាក់តំណាងស្វាមី ចំពេលពាក្យចចាមអារ៉ាមប្ដីប្រពន្ធប្រេះឆា
ភរិយាកំពូលតារាបាល់ទាត់ David Beckham បានលុបស្នាមសាក់ដែលជាអក្សរតំណាងឈ្មោះស្វាមី នៅលើ ក ដៃ របស់នាង បង្កឱ្យមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរកំពុងប្រេះឆាទំនាក់ទំនងប្ដីប្រពន្ធ។

តារាចម្រៀង Victoria Beckham បានបង្កឱ្យមានពាក្យចចាមអារ៉ាមវាយលុកពេញបណ្ដាញសង្គមអំពីមូលហេតុដែលនាងបានលុបស្នាមសាក់ចេញ ខណៈមហាជនភាគច្រើនបានចាត់ទុកថា នេះអាចមកពីនាង និង David Beckham បានបែកបាក់គ្នា។

ក្រោយពីអ្នកគាំទ្រកត់សម្គាល់ឃើញអក្សរ DB (អក្សរកាត់នៃឈ្មោះ David Beckham) បានបាត់ពីលើ ក ដៃរបស់ Victoria និងចោទប្រកាន់ពីទំនាក់ទំនងមិនប្រក្រតីរវាងនាងនិងស្វាមី នាងបានចេញមុខបដិសេធថា ប្ដីប្រពន្ធអ្នកទាំងពីរពុំមានរឿងអ្វីរកាំរកូសនឹងគ្នាទេ ប៉ុន្តែការលុបមួយនេះ ព្រោះវាមើលទៅមិនសូវស្អាត។

Victoria បានប្រាប់កម្មវិធី Today Show កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ថា តាមពិតខ្លួនលុបស្នាមសាក់នេះយូរបន្តិចហើយ ចំណែកមូលហេតុមកពីវាមិនសូវស្អាតប៉ុណ្ណឹងឯង នាងគ្មានចេតនាអ្វីលើសពីហ្នឹងឡើយ។
ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលស្មានថា នាងបានចាកចេញពីស្វាមី នោះជារឿងមិនពិតទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទម្លាយអាថ៌កំបាំងរក្សាចំណងស្នេហ៍ជាង ២០ឆ្នាំរបស់ Beckham និងភរិយា
ចុចអាន៖ តារាម៉ូដែល Emily បញ្ជាក់យ៉ាងម៉ឺងម៉ាត់ ក្រោយធ្លាយចចាមអារ៉ាមស្នេហាជាមួយ Brad Pitt

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់