ជីវិតកម្សាន្ដ
រៀមច្បង Anne Thongprasom បង្ហាញខ្លួនក្នុងរូបរាងថ្មី ប្លែកភ្នែកមហាជន (មានវីដេអូ)
កាលពីថ្មីៗនេះ Anne បានធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែកខ្លាំង នៅពេលដែលនាងបង្ហាញមុខក្នុងឈុតអាវស្បៃដៃវែង ជាមួយនឹងសំពត់វែងពណ៌ក្រហមឆ្អិនឆ្អៅ ចូលរួមក្នុងកម្មវិធី Garden of Delights នៃការប្រមូលផ្ដុំគ្រឿងអលង្ការយីហោ Gucci ។

យ៉ាងណាមិញ សម្រស់របស់តារាជើងចាស់រូបនេះ បានសាយភាយរឹតតែខ្លាំងថែមទៀត ក្រោយនាងបង្ហាញខ្លួនក្នុងឈុតថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្ដីរំភើប លើសម្រស់មិនចេះចាស់ និងនៅតែស្រស់ស្អាតនៅក្នុងរ៉ូបពណ៌ក្រហមវែងនេះ។
លើសពីនេះ នាងក៏បានសរសេរ caption លេងសើចដល់ខ្លួននាង ជាមួយនឹងឈុតដែលបានបង្ហោះថា “ថ្ងៃនេះស្លៀកពាក់ស្រាលណាស់ មិនឆើតឆាយទេ ហើយក៏មកក្នុងរូបរាងថ្មីនៃយីហោ Gucci និងគ្រឿងអលង្ការនៅកម្មវិធី Hortus Deliciarum The new Gucci High Jewelry Collection ខណៈហ្វេនៗ Anne Thongprasom បានពោលពាក្យសរសើរនាងមិនដាច់ពីមាត់ថា ស្អាតនៅតែស្អាត មិនព្រមចាស់ទៅណាសោះ។

គួរបញ្ជាក់ដែរថា ក្រៅពីសម្តែងក្នុងរឿងភាគល្បីៗជាមួយតួប្រុសក្មេងៗ Anne Thongprasom ក៏ដើរតួជារ៉ាប់រងក្នុងនាមជាផលិតកររឿង ដែលកំពុងតែទទួលបានជោគជ័យផងដែរ។ លើសពីនេះទៅទៀត មិនថាតារាស្រី Anne ធ្វើអ្វី ហើយមានរបៀបរស់នៅបែបណា នាងតែងទទួលបានការកោតសរសើរ និងការគាំទ្រពីសំណាក់អ្នកដែលនិយមតាមដាននាងជានិច្ច៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនស្រឡាំងកាំងសម្រស់ Bella ក្រោយតុបតែងជាព្រះនាងសែនស្អាត
ចុចអាន៖YaYa បង្ហោះរូបជាមួយបងស្រី តែមហាជនផ្តោតអារម្មណ៍លើរូបកាយសិចស៊ីនាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង