ជីវិតកម្សាន្ដ
តាមពិតតួ សាន់ ឆាយ ទម្លាប់ថែទាំខ្លួន ៥យ៉ាងនេះសោះ ទើបសម្រស់ដូចក្មេងម្ភៃប្លាយ
ទស្សនិកជនភាគច្រើនច្បាស់ជាបានដឹងពីវ័យរបស់អតីតតួ សាន់ ឆាយ ដែលឆ្នាំនេះនាងមានអាយុ ៤០ឆ្នាំ និងធ្លាប់សម្រាលកូនពីរដងក្ដី ប៉ុន្តែសម្រស់នៅតែក្មេង មិនចេះចាស់ទៅណាសោះ។

តាមពិតសម្រស់ក្មេងជាងវ័យរបស់តារាស្រីតៃវ៉ាន់រូបនេះ មកពីនាងទម្លាប់ថែទាំខ្លួន និងផ្ទៃមុខ ដោយវិធីសាមញ្ញ ៥យ៉ាង ដែលមនុស្សស្រីគ្រប់រូបសុទ្ធតែអាចធ្វើបាននៅផ្ទះដោយខ្លួនឯង។
១. ប្រើលាបឡេការពារកម្តៅថ្ងៃជាប្រចាំ

រឿងដំបូងដែលត្រូវធ្វើមុនចេញក្រៅ Barbie Hsu តែងតែប្រើឡេការពារកម្ដៅថ្ងៃ មិនដែលខាននោះទេ។ នាងធ្លាប់បង្ហើបថា មានពេលមួយ ពេលនាងថតជាប់ៗគ្នាច្រើនថ្ងៃ នាងប្រើឡេការពារកម្ដៅថ្ងៃដល់ទៅ ៤ដប និងម្សៅ ១ប្រអប់ ក្នុងពេលតែ ១០ថ្ងៃប៉ុណ្ណោះ។ កាំរស្មីយូវីគឺជាកត្តាចម្បង ដែលបណ្តាលឱ្យស្បែកឆាប់ចាស់ ដូច្នេះ Barbie Hsu មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពារស្បែកពីពន្លឺព្រះអាទិត្យ។
២. លាងមុខជាមួយទឹកត្រជាក់

មនុស្សជាច្រើនធ្លាប់គិតថា ការលាងមុខជាមួយនឹងទឹកក្តៅឧណ្ហៗ នឹងជួយបើករន្ធញើស ដោយហេតុនេះ វាអាចកម្ចាត់ភាពកខ្វក់ចេញបាន។ ប៉ុន្តែតាមពិត តួស្រី F4 មានទម្លាប់លាងមុខដោយទឹកត្រជាក់ជំនួសវិញ។ វិធីនេះជួយបង្រួមរន្ធញើស ជួយពង្រឹងភាពតឹងណែន និងបំបាត់ការហើម ជាពិសេសក្រោយពេលភ្ញាក់ពីគេង។
៣. ប្រើឡេលាបមុខ

តារាសម្តែងរៀមច្បងរូបនេះ ចូលចិត្តថែរក្សាស្បែករបស់នាងដោយការប្រើឡេ។ នាងផ្តោតខ្លាំងលើការផ្តល់សំណើមដល់ផ្ទៃមុខ ព្រោះវាជួយបណ្ដុះកោសិកាស្បែកឡើងវិញ និងថែរក្សាខូឡាជែន។ ដូច្នេះហើយ ក្រៅពីការប្រើប្រាស់សេរ៉ូម ជាតិសំណើម ឬសារធាតុពិសេសផ្សេងទៀត សាន់ ឆាយ ចូលចិត្តលាបម៉ាសបិទមុខជាមួយនឹងឡេផងដែរ។
៤. ម៉ាស្សាមុខ

ជំនួសឱ្យការទៅហាងសាឡន សាន់ ឆាយ តែងតែម៉ាស្សាមុខនៅផ្ទះ។ នាងបានចែករំលែកថា នាងមានជំនាញក្នុងការថែរក្សាស្បែកមុខ ដោយម៉ាស្សាផ្ទៃមុខជាប្រចាំ។ ការម៉ាស្សាផ្ទៃមុខ អាចជួយពង្រឹងសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការហើម រក្សាជាតិទឹកនៅលើមុខ បង្កើនចរាចរឈាមទៅកាន់ភ្នែក កាត់បន្ថយភាពជ្រីវជ្រួញ និងរង្វង់ខ្មៅ។
៥. ថែរក្សាសក់ជាទៀងទាត់

អ្នកនាង Barbie Hsu តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការថែរក្សាសក់ ទោះបីជាវ័យច្រើនប៉ុនណាក៏ដោយ។ ដើម្បីរក្សាសក់ឱ្យនៅតែភ្លឺរលោង មានសុខភាពល្អ និងស្រស់ស្អាត នាងតែងតែចំណាយពេលម៉ាស្សាស្បែកក្បាល ដើម្បីបង្កើនចរន្តឈាម ជួយឱ្យឫសសក់មានសុខភាពល្អ ជំរុញការលូតលាស់សក់។ ក្រៅពីនេះ តារាស្រីរូបនេះជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់សក់យ៉ាងត្រឹមត្រូវរាល់ពេល។
គន្លឹះទាំង ៥ របស់ Barbie Hsu ពិតជាអាចជួយរក្សាភាពវ័យរបស់នាងឱ្យនៅក្មេងប្រហាក់ប្រហែលមនុស្សស្រីម្ភៃប្លាយ ដូច្នេះមិត្តនារីអាចសាកល្បងអនុវត្តគន្លឹះទាំងនេះនៅផ្ទះដោយខ្លួនឯងបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែរក្សាតំណែងជារាជិនីសម្រស់របស់តៃវ៉ាន់
ចុចអាន៖ ហ្វាន ពីងពីង ឈ្នះពានរង្វាន់តារាសម្តែងឆ្នើមប្រចាំអាស៊ីពីមហោស្រពភាពយន្តប៊ូសាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?