ជីវិតកម្សាន្ដ
តារាស្រីថៃ ៣ រូប ហ៊ានស្លៀកប៊ីគីនីបង្ហាញរូបកាយមានស្នាមសន្លាក់ លែងខ្វល់ការរិះគន់
គ្មានអ្នកណាកើតមកស្អាតគ្រប់ដប់ ក៏គ្មានអ្នកណាល្អឥតខ្ចោះដែរ ជាពិសេសចំពោះរូបរាងកាយនេះតែម្ដង។ យ៉ាងណាមិញ តារាស្រី ៣ រូបនេះ ត្រូវបានមហាជនលើកឡើងថាជា idol ពិតប្រាកដរបស់ពួកគេ ទាំងក្នុងនិងក្រៅឆាក ខណៈពួកនាងហ៊ានជម្នះ និងនិយាយពីភាពមិនល្អឥតខ្ចោះលើរាងកាយជាសាធារណៈ លែងខ្វល់ការរិះគន់។
១ Kratae Rsiam

នាងជាតារាស្រី ដែលតែងតែចេញមុខនិយាយអំពីរូបរាងកាយ និងភាពមិនល្អឥតខ្ចោះរបស់នាង។ ជាពិសេសទាក់ទងនឹងបញ្ហាបែកសង្វាគូទ ដែលនាងតែងរងការ Bully ឬ Troll រហូតក្លាយជារឿងមួយនៅលើបណ្ដាញសង្គម។ ជាងនេះទៅទៀត Kratae នឹងជ្រើសរើសមិនយកចិត្តទុកដាក់ និងមិនអើពើនឹងការរិះគន់បែបនេះ ដោយមិនឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាងឡើយ។ កន្លងមក នាងធ្លាប់និយាយថា មានស្នាមសង្វារគូទដែរឬទេ? កុំតានតឹងអី! ស្ត្រីគ្រប់រូបតែងមានស្នាមប្រេះ។ ព្រោះវាជារឿងធម្មតា យើងអាចរស់នៅជាមួយវាបាន។ ប៉ុន្តែយើងលាបប្រេង ឬអ្វីដែលមានជាតិខ្លាញ់ដើម្បីឲ្យរលោងស្អាតបានតើស។
២ Nontaporn Teerawatanasuk

តារាស្រីរូបនេះទាំងស្អាតទាំងសាច់សខ្ចី ហើយក៏កាន់ទំនុកចិត្ត១០០ភាគរយ បើទោះបីជានាងត្រូវបង្ហាញរាងកាយពីស្នាមសង្វារ ឬស្នាមសន្លាក់ផ្សេងៗដល់មហាជនក្ដី។ ថ្មីនេះN ontaporn ទើបតែបង្ហោះរូបដែលធ្វើឲ្យកក្រើកក្នុងវិស័យកម្សាន្តនោះគឺ «ស្លៀកប៊ីគីនី បង្ហាញស្នាមសង្វារជុំវិញគូទ» ខណៈបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកពូកែរិះគន់នាងលើពិភពអនឡាញ។ លើសពីនេះ នាងថែមទាំងហ៊ានបញ្ចេញមតិថា ខ្ញុំមិនខ្វល់ទេ! ព្រោះនេះជារូបកាយរបស់ខ្ញុំ ខ្ញុំស្រលាញ់រូបកាយ” ទោះខ្លួនឬជើងមានសន្លាក់ ប៉ុន្តែខ្ញុំស្រលាញ់អ្នកមិនសាបសូន្យ” តារាស្រីជាច្រើនលើកយកទស្សនៈ និងអត្តចរិតរបស់នាង មកធ្វើជាកម្លាំងចិត្ត បង្កើនទំនុកចិត្តលើខ្លួនឯងថែមទៀតផង។
៣ Nontaporn Teerawatanasuk

មិនមែនគ្រាន់តែជាមោទនភាពលើរាងកាយ និងបង្ហាញខ្លួនក្នុងរបៀបដែលធ្វើឲ្យមនុស្សជាច្រើនពេញចិត្តទេ Nontaporn ក៏ជាសិល្បករវ័យក្មេងដែលមានសំឡេងខ្លាំង។ នាងក៏បានចែករំលែកអាកប្បកិរិយា និងទស្សនៈរបស់នាងអំពីរបៀបរស់នៅប្រកបដោយសុភមង្គល តាមរយៈបទចម្រៀងរបស់នាង រួមមាន XL, We Are Beautiful, QUEEN និងជាច្រើនទៀត។ ប៉ុន្តែមុននឹងឈានដល់ចំណុចនេះ Nontaporn ក៏បានប្រឈមមុខនឹងការសម្លុតនិងការរិះគន់យ៉ាងខ្លាំងពីអ្នកលេងអ៊ិនធើណេត។ ជាពិសេស ជាមួយនឹងរឿងបង្អួតរាងកាយក្នុងឈុតប៊ីគីនី ដែលធ្លាប់ជារឿងភាគ នៅលើបណ្តាញសង្គម។
នាងថែមទាំងបញ្ចេញមតិអមដោយរូបភាពសិចស៊ីថា “អាចបន្ទោសបាន តែកុំរិះគន់ខ្លួនឯង ស្រលាញ់រូបរាងកាយ និងស្រលាញ់រាងកាយរបស់អ្នក បើអ្នកមិនស្រលាញ់ខ្លួនឯង តើនរណាទៅស្រលាញ់។” Nontaporn ក៏ត្រុវបានគេដឹងថា តែងលើកទឹកចិត្ត ហើយបំផុសគំនិតដល់មនុស្សស្រីទាំងអស់ ឲ្យហ៊ានស្លៀកពាក់ ហ៊ានធ្វើជាខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ូដអាវថ្មី Chompoo នៅ ប៉ារីស ហ្វេនហួសចិត្ត និងអស់សំណើចគ្រប់គ្នា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ