Connect with us

ជីវិតកម្សាន្ដ

Mai Davika​ ទម្លាយអារម្មណ៍ពិត ក្រោយ MV “Can I Call You Min” ជាបទចម្រៀងដំបូងក្នុងជីវិត

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងម៉ូដែល Mai Davika បាន​ទម្លាយ​អារម្មណ៍​ពិត​របស់​នាង​ នៅ​ពី​ក្រោយ MV “Can I Call You Mine” ដោយអរគុណ និងមានក្ដីរំភើប​ជាខ្លាំងក្នុងជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារដ៏វែងអន្លាយនេះផងដែរ តួឯកស្រីក្នុងរឿង “នាងណាត” បានសរសេរដើម្បី​អរគុណគ្រប់គ្នាថា “រំភើបណាស់​ដែលបានបង្ហោះរូបថតនេះ ហើយអរគុណដល់អ្នកទាំងអស់គ្នា​ ដែល​ចូលរួម​ក្នុង​បទ​នេះ ដែលជាបទដំបូងក្នុងជីវិតរបស់ Dawi។ អរគុណបង Am និងក្រុមការងារ​ ដែល​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំធ្វើ​បទ​នេះ សូមអរគុណបង Kaaw ដែលបានជួប និងផ្តល់​យោបល់ វាពិតជាមានតម្លៃណាស់ សូមអរគុណដល់​ក្រុម MV ទាំងអស់ សូមអរគុណក្រុមបងៗ Bass ។ អរគុណចាងហ្វាង​សំណព្វ​របស់ Mai ឈ្មោះ Chantavit Dhanasevi ដែលបានមកជួយថត MV នេះ អរគុណ Kao Suphatsara ដែលបានសម្ដែងជាតួស្រីក្នុង MV នាងពិតជាគួរឲ្យស្រលាញ់ណាស់។ នេះជាលើកទីមួយហើយដែលខ្ញុំបាន​ជួបអ្នក ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ អរគុណដល់ក្រុមដែលគាំទ្ររបស់ Mai នេះពិតជាមានន័យណាស់សម្រាប់ Dawi ។ ហើយសំខាន់បំផុតថ្ងៃនេះ Dawi នឹងសប្បាយចិត្តខ្លាំងណាស់ បើអ្នកទាំងអស់គ្នាបានស្តាប់ហើយរីករាយជាមួយបទនេះ ស្តាប់ហើយញញឹមជាមួយវា អរគុណក្រុមហ្វេនក្លឹបផ្កាឈូករ័ត្ន ដែលជាអ្នកជំរុញឲ្យ Dawi ធ្វើអ្វីៗក៏ព្រោះតែខ្ញុំដឹងថា អ្នកទាំងអស់គ្នាគឺនៅ​តែ​គាំទ្រ​ពួក​យើង​។​ អរគុណ​ច្រើន​!”

យ៉ាងណាមិញ ​ក្រោយ​សំណេរ​និង​រូបភាព​ផ្អែមល្ហែម​បានបញ្ចេញ​ជាសាធារណៈ​មក ​​សង្សារ​សំណព្វ​​របស់ ​Mai ក៏បាន​ចូល​មក​ខមិន​ថា “នេះ​ល្អ​បំផុត” អម​ដោយ​ស្ទីកគឺរ​​បេះដូង ដែល​បញ្ជាក់​ថា ​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់!

សូមបញ្ចាក់ដែរថា សម្រាប់តារាស្រី Mai Davika មហាជនជាច្រើន ធ្លាប់តែឃើញនាង​បង្ហាញ​ម៉ូដ​បង្អួត​រូបរាង​ទាំង ការងារ​សម្ដែង និង​ការងារ​ជា​តារាម៉ូដែល ប៉ុន្តែពេលនេះ Mai បែរ​ជា​ប្ដូរ​ស្ទីល​ រំកិល​ខ្លួន​ចាប់កាន់​មីក្រូហ្វូន​មកច្រៀង​ចម្រៀង​ទោល​លើក​ដំបូង​ក្នុង​ជីវិត​។ ត្បិត​ថា​នាង​មិន​មែន​ជា​តារា​ចម្រៀង​អាជីព​ តែ​បទ​ដំបូង​នេះ​ ក៏បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជាច្រើន​ផងដែរ៕

សូម​ស្ដាប់​បទ Can I Call You Mine ពេញនៅ​ខាងក្រោម​នេះ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ូដអាវថ្មី Chompoo នៅ ប៉ារីស ហ្វេនហួសចិត្ត និងអស់សំណើចគ្រប់គ្នា

ចុចអាន៖តារាស្រីថៃ ៣ រូប ហ៊ានស្លៀកប៊ីគីនីបង្ហាញរូបកាយមានស្នាមសន្លាក់ លែងខ្វល់ការរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៦ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៧ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម