ជីវិតកម្សាន្ដ
ឈុតពណ៌ស្វាយចាស់ Mai Davika ត្រូវគេប្រដូច ស្អាតដូចព្រះនាងក្នុងរឿងព្រេង
តារាសម្ដែងថៃ Mai Davika បង្អួតសម្រស់ក្នុងឈុតពណ៌ស្វាយចាស់យ៉ាងស្រស់ស្អាត ក្នុងកម្មវិធីសម្ពោធគ្រឿងអលង្ការ High Jewellery ខណៈនាងត្រូវគេប្រដូចថា ស្អាតដូចព្រះនាងក្នុងរឿងព្រេង ។

នៅថ្ងៃចុងក្រោយនៃកម្មវិធី តារាស្រីចង្កេះតូចរូបនេះ បានមកក្នុងរូបរាងដ៏ស្រស់ស្អាតដូចតុក្កតា Barbie ជាមួយនឹងរ៉ូបរាត្រីពណ៌ស្វាយចាស់ ដែលត្រូវបានរចនាយ៉ាងប្រណិត ភ្ជាប់ជាមួយគ្រឿងអលង្ការលំដាប់ខ្ពស់ ធ្វើឲ្យនាងកាន់តែស្រស់ស្អាត និងឆើតឆាយដូចជាព្រះនាងក្នុងរឿងនិទាន ក្នុងពិធីសម្ពោធគ្រឿងអលង្ការពីម៉ាកយីហោ GUCCI ។
ស្របពេលដែលអ្នកគាំទ្រជាច្រើនឃើញហើយ បានចូលស៊ែរនិងបញ្ចេញមតិ លាន់មាត់សរសើរសម្រស់នាងថា ស្អាតខ្លាំងណាស់ ត្បិតថាមានរូបរាងស្គមស្គាំង តែយ៉ាងណា Mai នៅតែស្អាតដូចព្រះនាង បន្ទាប់ពីគ្រងឈុតពណ៌ស្វាយនេះរួចមក។

សូមបញ្ជាក់ថា Mai Davika ជាតារាថៃមួយរូបទៀត ដែលបញ្ចេញស្ទីលនៃការតុបតែងខ្លួនខ្លាំង ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដលំដាប់ពិភពលោក Paris Fashion Week 2022 ហើយនាងក៏ត្រូវបានគេដឹងថា ជាទូតសុឆន្ទៈឲ្យប្រេនលំដាប់ Gucci ខណៈគ្រប់ព្រឹត្តិការណ៍ធំៗ តារារូបនេះតែងបង្ហាញវត្តមានដើរបង្ហាញម៉ូដឲ្យយីហោនេះជានិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតពណ៌ស្វាយចាស់ Mai Davika ត្រូវគេប្រដូច ស្អាតដូចព្រះនាងក្នុងរឿងព្រេង
ចុចអាន៖តារាស្រីថៃ ៣ រូប ហ៊ានស្លៀកប៊ីគីនីបង្ហាញរូបកាយមានស្នាមសន្លាក់ លែងខ្វល់ការរិះគន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ