Connect with us

ជីវិតកម្សាន្ដ

Selena និងភិរិយា Justin ថតរូបឱបគ្នាយ៉ាងស្និទ្ធស្នាល បង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក

បានផុស

នៅ

Selena Gomez និងភរិយា Justin គឺតារាម៉ូដែល Hailey បានបង្ហាញរូបថតជាគ្នាយ៉ាងស្អិតរមួត ដើម្បីបញ្ចប់​ពាក្យចចាមអារ៉ាម​ដែលថា អ្នកទាំងពីរមាន​ស្នេហា​ត្រីកោណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបថតប៉ុន្មានសន្លឹក ដែលបង្ហោះដោយអ្នកថតរូប Tyrell Hampton កាលពីពេលថ្មីៗនេះក្នុងកម្មវិធី Star-studded Academy Museum Gala នៅ Academy Museum of Motion Pictures គេឃើញ Selena និងHailey ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល​នៅ​ពីមុខ​កាំមេរ៉ា។ ព្រឹត្តិការណ៍​នេះ​ បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក។

យ៉ាងណាមិញ​ កាលពីដើមខែកញ្ញា ភរិយា Justin បានឆ្លើយតបនឹងសំណួរ​ដែលអ្នកនិយម​លេងអ៊ីនធឺណិត​និយាយ​ថា ​នាង​គឺ​ជា​មនុស្ស​ទីបីដែលបានយក Justin ពី Selena ។ ដោយ Haley នាង​បាន​លាតត្រដាង​ថា ” “ក្នុងនាមជាមនុស្សស្រី ខ្ញុំមិនចង់មានស្នេហា ឬភ្ជាប់ពាក្យ និងរៀបការជាមួយ​មនុស្សដែលខ្ញុំនៅតែសង្ស័យថា ​នៅមានជាប់ពាក់ព័ន្ធ​នឹងនរណាផ្សេងទេ។ ខ្ញុំ​ដឹងច្បាស់ហើយថា​ យើងអាចមកជួបគ្នាវិញដោយសារតែគាត់ដាច់ស្រេច” នាង​បញ្ជាក់​ទៀត​ថា​នាង​មិន​ដែរ​មាន​ទំនាក់ទំនង​ជាមួយ Justin សោះ ​ក្នុង​អំឡុងពេល​គាត់ស្រឡាញ់គ្នា​ជាមួយ Selena Gomez។

គួរ​រម្លឹក​ដែរ​ថា Selena Gomez និង Justin Bieber បានចែកផ្លូវគ្នា​កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ បន្ទាប់ពី​ការផ្សះផ្សា​កាល​ពី​ចុងឆ្នាំ ២០១៧ ។ ប៉ុន្តែ​វា​ជា​ការ​ផ្សះផ្សា​ចុងក្រោយ។ ក្រោយមក Justin Bieber បាន​រៀបការ​ជាមួយ Hailey នៅ​ខែ​កញ្ញា ឆ្នាំ ២០១៨៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ភរិយា Justin Bieber ចែករំលែកបទពិសោធន៍រឿងលើគ្រែជាមួយស្វាមី

ចុចអាន៖Selena ស្រក់ទឹកភ្នែក ក្រោយទស្សនាភាពយន្ត ‘My Mind & Me’ ឆ្លុះបញ្ចាំងពីជីវិតពិតនាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម