ជីវិតកម្សាន្ដ
អតីតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” បំបែកកំណត់ត្រា រកចំណូលរាប់លានពីការ live លក់ទំនិញ
អតីតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” Cecilia Cheung បានបំបែកកំណត់ត្រា តាមរយៈការផ្យាយផ្ទាល់ លក់ទំនិញគ្រប់ប្រភេទរួមមាន ឌីមសាំ ស៊ុប មីស៊ុប វ៉ែនតា និងកៅអីម៉ាស្សា ខណៈនាងទាក់ទាញអ្នកមើល៦០ លាននាក់។

តារាសម្ដែងហុងហុងរូបនេះ បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គមចិន Douyin ដែលអាចទាក់ទាញមនុស្សរាប់លាននាក់ឲ្យមើលនាងក្នុងពេល១២ម៉ោង។ លើសពីនេះ Cecilia Cheung អាចរកចំណូលបានពីការលក់បន្តផ្ទាល់មួយដង រហូតដល់ ១០០ លានយ័ន ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់ការលក់បន្តផ្ទាល់តាមអ៊ីនធឺណិតក្នុងប្រទេស។

របាយការណ៍ក៏បាននិយាយថា Cecilia Cheung បានភ្លក់ និងសាកល្បងផលិតផលនីមួយៗដោយខ្លួនឯង មុនពេលណែនាំវាដល់ទស្សនិកជនរបស់នាង ក្នុងអំឡុងពេលផ្សាយផ្ទាល់រយៈពេល ១២ម៉ោង។ តាមរយៈផ្សាយផ្ទាល់នេះដែរ នាងដាក់ទាំងថាមពលរាងកាយ និងផ្លូវចិត្តឲ្យធ្វើការជាប្រព័ន្ធ និងមានការប្រាស្រ័យទាក់ទងដោយស្មោះ ជាមួយអ្នកទិញផងដែរ។

សូមបញ្ជាក់ដែរថា Cecilia Cheung ជាតារាចម្រៀង និងសម្ដែងហុងកុងជើងចាស់តួជំនាន់ទិនហ្វី នាងកើតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ១៩៨០ នៅទីក្រុងហុងកុង ឪពុករបស់នាងជាជនជាតិចិន ចំណែកម្ដាយចិន-អង់គ្លេស។ នាងបានចាប់ផ្ដើមចាប់អាជីពដំបូងជាអ្នកផ្សាយពាណិជ្ជកម្មឲ្យផលិផលតែក្រូចឆ្មា Tanning ក្នុងឆ្នាំ ១៩៩៨ ខណៈពេលដែលនាងត្រលប់មកហុងកុងវិញ និងបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាពីប្រទេសអូស្ត្រាលី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រី ឈិនឡុង តម្រង់ជួរសុំអាហារតាមចិញ្ចើមផ្លូវ ជាមួយជនអនាថា
ចុចអាន៖ក្រោយដឹងទម្ងន់ពិត និងអាហារដែល Dilraba Dilmurat ញ៉ាំ សឹងមិនគួរឲ្យជឿ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា