ជីវិតកម្សាន្ដ
ប៉ូគឹមថេង សុតធីតា រំភើបស្រក់ទឹកភ្នែកពេលឃើញអក្សរ និងយន្តខ្មែរ រំលេចលើ Poster របស់អន្តរជាតិ
បវរកញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាម្ចាស់មកុដ Miss Grand កម្ពុជា ២០២២ បានសម្ដែងក្តីរំភើបរហូតស្រក់ទឹកភ្នែកពេលឃើញអក្សរ និងយន្តខ្មែរ រំលេចលើ Poster របស់អន្តរជាតិ។

កញ្ញា ប៉ូគឹមថេង សុតធីតា បានលើកឡើងខ្លឹមសារដូច្នេះថា រំភើបចង់ស្រក់ទឹកភ្នែកអក្សរ «ក» ដល់ អក្សរ «អ» លេខ «១» ដល់លេខ «៩» រួមទាំងយន្តខ្មែរមាននៅក្នុង Poster របស់អន្តរជាតិ ជាមោទនភាពមួយដែលខាងអន្តរជាតិបានចាប់អារម្មណ៍លើឈុតតំណាងជាតិរបស់កម្ពុជា កាលពីឆ្នាំមុន ថែមទាំងយករូបនេះមកកាត់ជា Poster ក្នុងការប្រមូត នៃការប្រឡងឈុតតំណាងជាតិប្រចាំឆ្នាំ ២០២២ នេះទៀត។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា បានបន្តថា សូមអរគុណបណ្ដាអ្នកគាំទ្រទាំងអស់សម្រាប់ការស្រលាញ់ ដែលតែងតែមានមកកាន់រូបនាងខ្ញុំ បើមិនមានពុកម៉ែបងប្អូន នាងខ្ញុំក៏មិនមានថ្ងៃនេះដូចគ្នា សូមជូនពរ វត្តី ពីចម្ងាយ ឲ្យជោគជ័យគ្រប់ភារកិច្ច នៃការប្រកួត។

តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម បានបង្ហាញការគាំទ្រនាងគ្រប់គ្នា ដោយពួកគេលើកឡើងថា «ស្រឡាញ់ចូលចិត្តប្អូនធីតា, ស្រឡាញ់ចូលចិត្តប្អូនធីតា, ស្រលាញ់ស្រលាញ់បងណាស់ស្រលាញ់ត្រង់ចរិត នេះហើយនេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់។

សូមជម្រាបថា បវរកញ្ញា ប៉ូគឹមថេង សុតធីតា កាលពីកន្លងទៅនេះ នាងក៏បានចេញទៅប្រកួតនៅលើទឹកដីប្រទេសថៃក្នុងនាមតំណាងឲ្យ កម្ពុជា ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក