ជីវិតកម្សាន្ដ
កម្ពុជា មានឈ្មោះក្នុងបញ្ជីបេក្ខភាព MGI ១០រូប ដែលជាប់ទៅវគ្គ Top20 ដោយស្វ័យប្រវត្តិ
បេក្ខភាពប្រកួតក្នុងកម្មវិធី Miss Grand International 2022 ចំនួន ១០រូប ជាប់ឈ្មោះទៅកាន់វគ្គកំពូល ២០នាក់ចុងក្រោយ ដោយស្វ័យប្រវត្តិ ដែលក្នុងនោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលតំណាងប្រទេសកម្ពុជា ក៏មានឈ្មោះនៅក្នុងបញ្ជីផងដែរ។
ឆ្លងកាត់វគ្គប្រកួតជាច្រើនវគ្គ កម្មវិធី Miss Grand International 2022 ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរកឃើញបេក្ខភាពបវរកញ្ញាឆ្នើម ១០រូប ដែលមានសមត្ថភាព និងសម្រស់ អាចឈានទៅដល់វគ្គ Top 20 ដោយស្វ័យប្រវត្តិ ដើម្បីត្រៀមខ្លួនទៅកាន់វគ្គ Top 10 ក្នុងរាត្រីផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែតុលា ខាងមុខ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកម្ពុជា គឺក្នុងចំណោមបេក្ខភាពទាំង ១០នាក់ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 ក៏ជាបេក្ខភាពជើងខ្លាំងមួយរូប ដែលអាចឈានជើងចូលវគ្គ top 20 មិនចាញ់បវរកញ្ញាប្រទេសជិតខាងឡើយ។
ដោយឡែកបវរកញ្ញាទាំង ១០រូប ដែលជ្រើសរើសចេញពីបវរកញ្ញាទាំង ៦៨រូប ក្នុងការកម្មវិធីប្រកួត Miss Grand International 2022 រួមមាន បវរកញ្ញារុស្ស៊ី បវរកញ្ញាថៃ បវរកញ្ញាម៉ូរីស បវរកញ្ញាម៉ាឡេស៊ី បវរកញ្ញាវៀតណាម បវរកញ្ញាកម្ពុជា បវរកញ្ញាឥណ្ឌូនេស៊ី បវរកញ្ញាអាល្លឺម៉ង បវរកញ្ញាអង់គ្លេស និងបវរកញ្ញាមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា សម្រាប់ការប្រកួត Miss Grand International 2022 វគ្គសំខាន់ៗមានដូចខាងក្រោម៖
-ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៖ កម្មវិធីប្រកួតឈុតតំណាងជាតិ
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២៖ ការប្រកួតបឋម
-ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២៖ កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ។
អត្ថបទ៖ សន្យា
ចុចអាន៖ ប៉ូគឹមថេង សុតធីតា រំភើបស្រក់ទឹកភ្នែកពេលឃើញអក្សរ និងយន្តខ្មែរ រំលេចលើ Poster របស់អន្តរជាតិ
ចុចអាន៖ ទម្លាយទំនាក់ទំនងជិតដិតមិនធ្លាប់ដឹងរវាង Thuy Tien និងអនុប្រធាន Miss Grand
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព