Connect with us

ជីវិតកម្សាន្ដ

សំណាង​ណាស់​ ពិធីករ សុខ រ៉ាស៊ី ​សរសៃ​ដែក​ធ្លាក់​ពីលើ​ការដ្ឋាន​​ចំ​រថយន្ត​ស៊េរី​ទំនើប​ មិន​ត្រូវ​ខ្លួន

បានផុស

នៅ

​ភ្នំពេញ ​៖ ​នេះ​ចាត់ទុកថា​ជា​រឿង​ដ៏​ហួសចិត្ត​សម្រាប់​ពិធីករ​ប្រុស​សង្ហា​លោក សុខ រ៉ាស៊ី ខណៈ​ទើបតែ​ចូល​ដល់​ថ្ងៃទី​១​ នៃ​ដើមឆ្នាំ​២០២១​សោះ​ ក៏​មក​ត្រូវ​ជួប​រឿង​ស៊យ​ដោយ សរសៃ ដែក មួយ កំណាត់​ធ្លាក់ ពីលើ ការដ្ឋាន កំពុង សាងសង់​មួយកន្លែង​ត្រូវ ចំ រថយន្ត​ស៊េរី​ទំនើប​របស់​លោក​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ហេតុការណ៍ ដែល​ធ្លាក់​ដែក​សរសៃ​ពីលើ​អគារ​កំពុង​សាងសង់​ត្រូវ​មក​ចំ​រថយន្ត​លោក សុខ រ៉ាស៊ី​នេះ​ គឺ​កើតឡើង​ស្ថិត នៅតាម បណ្ដោយ ផ្លូវ ៩៥​សង្កា ត់​បឹង​កេងកង​៣​ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ កាលពី វេលា ម៉ោង ៣ និង ៤៥​នាទី​រសៀល​ថ្ងៃ ទី ០១ ខែមករា ឆ្នាំ ២០២០នេះ។

យ៉ាង​ណា​មិញ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​ដែរ ​គឺ​ពិតជា សំណាងល្អ ណាស់​ដែល​មិន បណ្តាល​ឲ្យ​រងរបួស​ដល់​លោក សុខ រ៉ាស៊ី នោះ​ទេ​គ្រាន់តែ រថយន្ត ទំនើប រង ការ ខូចខាត ផ្នែក​ដំបូល​ខាងមុខ​ប៉ុណ្ណោះ​។​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​លោក រ៉ាស៊ី នា​រសៀល​ថ្ងៃទី​០១ ខែមករា​នេះ​។

បើ​តា​ម​ការ​បញ្ជាក់​ពិធីករ សុខ រ៉ា ស៊ី បាន រៀបរាប់​ឲ្យ ដឹង ដោយ​ខ្លី​ថា​នេះ​ចាត់ទុកជា​សំណាង ហើយ ដែល មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកលើ​លោក​ដែល​កំពុង​ជិះ​ក្នុង​រថយន្ត​ពោល​គឺ​ត្រឹម​ធ្លាក់ ត្រូវ ចំ រថយន្ត រង ការខូចខាត​។​ម្យ៉ាងទៀត​បើសិនជា​ធ្លាក់ ត្រូវ អ្នក ជិះ ម៉ូតូ​វិញ មិន​ដឹ​មិនដឹង​មាន​គ្រោះថ្នាក់​យ៉ាងណា​នោះទេ​។

លោក សុខ រ៉ាស៊ី បាន​បន្ថែមទៀតថា​សារ​ដែល​សំ​ខាន់​គឺ​លោក​សំណូមពរ​ដល់​ម្ចាស់​ការដ្ឋាន​ត្រូវ បង្កើន​ការប្រុងប្រយ័ត្ន និង អំពាវនាវ ឲ្យ អាជ្ញាធរ ជួយពិនិត្យ​មើល​ឡើងវិញ​ផង ​ដើម្បី​ឲ្យ​ដំណើរ​ការសាងសង់​ត្រូវ​ប្រកបដោយ​សុ​វត្ថិ​ភាព​ត្រឹមត្រូវ​និង តាម​បច្ចេកទេស​ព្រោះ នៅ​ម្តុំ​នោះ មាន​អ្នក​ធ្វើ ដំណើរ ឆ្លងកាត់ ច្រើន៕
ដោយ ៖ ​ចាន់​រ៉ា

សូមចុច ៖

សូមចុច ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម