ជីវិតកម្សាន្ដ
ភរិយានាយ ចយ ទម្លាយមូលហេតុស្រលាញ់ និងប្រវត្តិផ្តើមស្នេហ៍ដំបូង
ចំណងស្នេហ៍រវាងនាយចយ និងភរិយាអ្នកនាង ក្វាន់ ឌី គិតមកទល់ពេលនេះ គឺបានរៀបការជាមួយគ្នាមានរយៈពេលប្រមាណជាង៤ឆ្នាំមកហើយដោយក្នុងនោះអ្នកទាំងពីរទទួលបានចំណងដៃកូនដំបូងម្នាក់ជាទីស្រលាញ់។ ម្យ៉ាងទៀតក្នុងរយៈពេលនេះពួកគេបានចាប់ដៃគ្នារកស៊ីនឹងកាន់តែស្រឡាញ់គ្នាទ្វេដង។

ទោះបីជាស្នេហាពួកគេនៅតែផ្អែមល្ហែមក៏ពិតមែន តែជារឿយៗគេឧស្សាហ៍ឃើញភរិយានាយចយឧស្សាហ៍បង្ហោះខ្លឹមសារដាស់តឿនដើម្បីកុំឲ្យប្ដីមានស្រីថ្មីជាបន្តបន្ទាប់។ ស្ថិតត្រង់ចំណុចនេះទើបកន្លងមកគេមានចម្ងល់ថា តើនាយ ចយ មានមន្តស្នេហ៍អ្វីឬមូលហេតុពិសេសអ្វីបានជាភរិយាស្រឡាញ់នាយដល់ថ្នាក់នេះ។
តាមរយ:ចម្ងល់នេះកាលពីថ្មីៗ ភរិយានាយ ចយ គឺអ្នកនាង ខាន់ឌី បានទម្លាយមូលហេតុជុំវិញរឿងរ៉ាវផ្តើមស្នេហ៍គ្រាដំបូងមកដល់បច្ចុប្បន្ន។ នៅក្នុងវីដេអូដែលគេបង្ហោះលើបណ្ដាញសង្គមទីកតុកអ្នកនាង ប៉ិច ក្វាន់ឌី បានទម្លាយពីប្រវត្តិស្នេហ៍របស់ខ្លួនថា ដំបូងឡើយគឺអ្នកនាងស្គាល់នាយ ចយ តាមរយ:ហ្វេសប៊ុក ហើយនាងជាអ្នកឆាតទៅនាយចយមុន។

អ្នកនាងបាននិយាយទៀតថា កាលពីមុនគេប្រកាន់ស្រីឆាតទៅប្រុសអញ្ចឹងអត់ល្អទេ តែសម័យឥឡូវអត់ប្រកាន់ទេបើអញ្ចឹងអត់បាន។ ឆ្លើយតបទៅនឹងសំណួរថា តើនាយ ចយ មានមន្តស្នេហ៍អ្វីនោះ? អ្នកនាងតបថា ដោយសារមុខហ្នឹងហើយ។ អ្នកនាងបញ្ជាក់ថា តាំងពីតូចមកអ្នកនាងអត់ដែលចង់កូពីតាមអ្នកណាគេទេ អញ្ចឹងខ្លួនធ្វើអីប្លែកតែឯងទៅ អញ្ចឹងហើយទើបខ្លួនយកប្ដីក៏អត់ឲ្យស្រដៀងគេដែរ។

សូមបញ្ជាក់ថា លោក សែ ភិន ហៅនាយ ចយ និងភរិយាអ្នកនាង ប៉ិច ក្វាន់ឌី បានរៀបអាពាហ៍ពិពាហ៍កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានពិភពថ្មី សែនសុខ។ ពិធីរៀបមង្គលការនេះត្រូវបានរៀបចំយ៉ាងអធិកអធម អមដោយតារាកំប្លែងល្បីៗជាច្រើននាក់ទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១