ជីវិតកម្សាន្ដ
ក្រោយផ្ទុះបទ មុខសញ្ញា តារាកូនភ្លោះ ត្រូវនាយកដ្ឋាននគរបាលព្រហ្មទណ្ឌហៅទៅសួរនាំ
ភ្នំពេញ ៖ ស្របពេលMVបទចម្រៀង មុខសញ្ញា ដែលជាការច្រៀងនិងសម្តែងរួមគ្នារវាងតារាចម្រៀងកូនភ្លោះលោក ស៊ិន សុភា , ស៊ិន សុភ័ក្ត្រ និងកញ្ញា គង់ ចាន់រដ្ឋា កំពុងទទួលបានការចាប់អារម្មណ៍ហើ យគាំទ្រខ្លាំងនៅលើបណ្តាញសង្គមFacebookនិ ងTik Tokថ្មីៗនេះក៏ស្រាប់តែអ្នកទាំង៣ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌអញ្ជើញទៅសួរនាំករណីប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ (CID) ឋានន្ដរស័ក្ដិវរសេនីយ៍ឯក។
បើយោងតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបានជាតិក្រសួង មហាផ្ទៃបានបញ្ជាក់ថា នៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឃើញបណ្ដាញសង្គមមានការបង្ហោះនិងចែកចាយវីដេអូនិងរូប ភាពបទចម្រៀងចំណងជើង «មុខសញ្ញា» ក្នុងប ណ្ដាញសង្គមហ្វេសបុកនិងទីតតុកដោយមានការគ្រងឯកសណ្ឋាននគរបាលជាតិ មានផ្លាកសញ្ញានគរបាលព្រហ្មទណ្ឌ(CID)ឋានន្ដរស័ក្ដិវរសេនីយ៍ ឯក។
ប្រភពបានបន្តថា ក្រោយស្រាវជ្រាវរកឃើញថាតួស ម្ដែងក្នុងវីដេអូចម្រៀងនេះមានសមាសភាពចូលរួម ចំនួន០៥នាក់នៅអង្គភាពនាយកដ្ឋាននគរបាលប ច្ចេកទេស វិទ្យាសាស្ដ្រនិងមន្ដ្រីនគរបាលនៅស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ជាតារាចម្រៀងនិងសម្ដែងរួមមាន៖

១,លោកអនុសេនីយ៍ឯក ស៊ីន សុភ័ក្ដ្រ អាយុ២៨ឆ្នាំ ជាមន្ដ្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកផ្ដួចផ្ដើមគំនិត ដឹកនាំថត និងសម្ដែងវីដេអូនេះ។២,លោកអនុសេនីយ៍ទោស៉ិន សុភា អាយុ២៨ឆ្នាំមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺជាតួសម្ដែង។ ៣,លោក ហ៊ិន រតនា អាយុ៣៨ឆ្នាំ ជាតួសម្ដែង។
៤,អ្នកនាង គង់ ចាន់រដ្ឋា អាយុ៣២ឆ្នាំប្រពន្ធរបស់លោកអនុសេនីយ៍ទោស៊ិន សុភាជាតារាចម្រៀងនិ ងសម្ដែងនិង៥,លោក ជា ដារ៉េត ជាមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យជាតួ សម្ដែង។ នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០ជំនាញការិ យាល័យបានហៅមកសួរនាំនិងនីតិវិធីនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយជំនាញការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំមន្ដ្រីខាងលើយកមកសាកសួរ។

ប្រភពបានលើកឡើងទៀតថា ក្រោយធ្វើការសួរនាំ មន្ដ្រីនគរបាលខាងលើបានសារភាពថាពិតជាបានថតបង្ហោះវីដេអូចម្រៀង(ចំណងជើងថាមុខសញ្ញា) គ្រងឯកសណ្ឋាននគរបាលជាតិមានផ្លាកសញ្ញាន គរបាលព្រហ្មទណ្ឌ(CID)ឋានន្ដរស័ក្ដិវរសេនីយ៍ឯ កក្នុងបណ្ដាញសង្គមFacebook និងTik Tok ពិតប្រាកដមែនក្នុងគោលបំណងចង់បង្ហាញនិងលើកកម្ពស់តម្លៃនគរបាលអំពីបេសកកម្មនិងកិច្ច ប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនិងគ្រឿង ញៀនតែប៉ុណ្ណោះ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសូ មអរគុណចំពោះការសម្ដែងទាំងឡាយណាដែលមា នបំណងលើកកម្ពស់និងគុណតម្លៃរបស់នគរបាលជាតិពិសេសនគរបាលព្រហ្មទណ្ឌ។ប៉ុន្ដែនាយកដ្ឋា ននគរបាលព្រហ្មទណ្ឌសំណូមពរដល់សិល្បករសិល្បការនីទាំងអស់ មុនយកឯកសណ្ឋាននគរបាលជាតិទៅប្រើប្រាស់ក្នុងការសម្ដែង សូមជូនដំណឹង និងសុំការអនុញ្ញាតពីអង្គភាពពាក់ព័ន្ធជាមុនសិន ជៀសវាងមានការយល់ច្រឡំ និងខុសច្បាប់ជាធរមាន៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់