ជីវិតកម្សាន្ដ
មុនគ្រងមកុដ បវរកញ្ញាចក្រវាលថៃ Anna ធ្លាប់ឆ្លងកាត់សង្វៀនសម្រស់តាំងពីមិនទាន់ពេញវ័យ
កន្លងទៅជិត ៣ខែហើយ ដែលបវរកញ្ញា Anna Sueangam-iam បានក្លាយជាម្ចាស់មកុដ Miss Universe Thailand 2022 ស្របពេលលដែលប្រវត្តិរបស់បវរកញ្ញារូបនេះ ប្រិយមិត្តកម្ពុជាថ្មីទំនងជាបានដឹងខ្លះៗជាក់ជាមិនខាន។

មុនពេលគ្រងតំណែងជាម្ចាស់ក្សត្រីសម្រស់ MUT នាងជាក្មេងស្រីម្នាក់ដែលមានប្រវត្តិជូរចត់មកពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត។ ប៉ុន្តែដោយសារមានក្ដីសុបិនធំ Anna ប្រឹងជម្នះរាល់ឧបសគ្គ រហូតដណ្ដើមបានជោគជ័យ ក្លាយជាអ្នកគ្រងមកុដ Miss Universe Thailand 2022 កាលពីចុងខែកក្កដា កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញ មុនពេលគ្រងតំណែង MUT គឺកំលុង ៨ឆ្នាំមុន ពោលពេលនាងមានអាយុទើបតែ ១៥ឆ្នាំ នាងធ្លាប់ចូលរួមប្រកួតកម្មវិធី “Miss Teen Thailand 2014” ប៉ុន្តែកាលណោះមិនទទួលបានពានរង្វាន់ណាមួយឡើយ។

ទោះយ៉ាងណា នាងនៅតែបន្តតស៊ូលើវិថីសម្រស់ ដើម្បីឈោងចាប់ក្តីសុបិនទាល់តែបានសម្រេច។ ក្នុងឆ្នាំ២០១៨ បវរកញ្ញា Anna បានចូលរូមប្រកួតកម្មវិធី “Miss Mobile Thailand 2018” រហូតដល់ទទួលបានតំណែងឯក ហើយនៅឆ្នាំ ២០២០ នាងចូលរួមប្រកួតនៅលើឆាក “Miss Tin Thai Ngam” ដោយទទួលបានជយលាភីរងទី២។ លុះមកដល់ឆ្នាំ ២០២២ នាងដាក់ពាក្យប្រកួតកម្មវិធី Miss Universe Thailand ហើយទទួលបានតំណែងឯក ក្លាយជារាជិនីសម្រស់គ្រងមកុដ MUT ដោយជោគជ័យ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាចក្រវាលថៃ ២០២២ មានប្រវត្តិចេញពីគំនរសំរាម និងធំធាត់ឡើងដោយសារបាយវត្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់