ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិត ចិន ខឹងសម្បា និងចោទ Won Young ក្រុម IVE ថា លួចវប្បធម៌ពួកគេ (មានវីដេអូ)
គេហទំព័រ NetEase របស់ប្រទេសចិន បាននិយាយអំពីស្នៀតសក់ដែលតារាស្រី Jang Won Young សមាជិកក្រុម IVE បង្ហាញមុខតាមរយៈ Vlog និងត្រូវចេញផ្សាយដោយ Vogue Korea នៅពេលនាងទៅលេងប៉ារីស។

ក្នុងវីដេអូនោះតារាស្រី Jang Won Young បានរៀបរាប់ពីសម្លៀកបំពាក់របស់នាង ហើយនិយាយថា “ខ្ញុំក៏បានភ្ជាប់ជាមួយស្នៀតសក់នេះ ដើម្បីបង្ហាញរូបរាងបែបកូរ៉េ ទៅកាន់ទីក្រុងប៉ារីសផងដែរ។”

ភ្លាមៗនោះដែរ ប្រព័ន្ធផ្សព្វផ្សាយចិនបានអះអាងថា phoenix និងនាគ គឺជានិមិត្តសញ្ញាប្រពៃណី និងរបស់ចិន។ សារព័ត៌មានបានពន្យល់ដូច្នេះ “នៅកូរ៉េមានស្ទីលស្នៀតសក់បែបនេះ ស្រដៀងចិន។ ប៉ុន្តែស្នៀតសក់ Phoenix មានលក្ខណៈពិសេសសម្រាប់ប្រទេសចិនតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធឺណិតចិនក៏បានរិះគន់បន្ថែមទៀតថា “នោះមិនមែនជាការលួចវប្បធម៌ប្រពៃណីរបស់យើងទេ?”, “នេះគឺជាបញ្ហាដែលមិនអាចទ្រាំទ្របាន” និង “នាងគួរតែកែខ្លួនឯង និងសុំទោសដោយនិយាយថា នាងមិនបានដឹងថា phoenix ជាជនជាតិចិនទេ។”
ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក៏បានបញ្ជាក់ផងដែរ “ប្រវត្តិសាស្ត្រ និងប្រពៃណី/ទំនៀមទម្លាប់របស់យើងគឺចាស់ណាស់ ហើយយើងស្វាគមន៍មនុស្សដើម្បីរៀន។ ប៉ុន្តែយើងមិនអត់ឱនឲ្យមានការលួចឡើយ” ដោយអះអាងថា នាងកំពុងលួចវប្បធម៌ចិន។
លើសពីនេះ Instagram របស់ Jang Won Young ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតចិនចូលមើលរហូតដល់ទៅជិត៥,០០០ និងមានអ្នកខមិនយ៉ាងច្រើន ប៉ុន្តែក្នុងនោះក៏មានអ្នកគាំទ្រ បានផ្ញើការគាំទ្រនិងជូនពរនាងដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តម្លៃគ្រឿងអលង្ការដែល Lisa ពាក់ចូលរួមកម្មវិធី Bvlgari Aurora Awards ពិតជាមិនធម្មតា
ចុចអាន៖អតីតតួរឿង “កូននាគសៅលិញ” អបអរខួបកំណើតវ័យ ៤៨ ឆ្នាំ ក្រោយទើបតែជួបគ្រោះថ្នាក់ចរាចរណ៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ