ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី សន្យាខិតខំប្រឹងឱ្យអស់ពីសមត្ថភាពក្នុងថ្ងៃប្រកួតឈុតតំណាងជាតិ
បវរកញ្ញាតំណាងឱ្យកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេលនេះកំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 នាប្រទេសឥណ្ឌូនេស៊ី។ អំឡុងពេលនេះ គេសង្កេតឃើញទស្សនិកជនខ្មែរ និងអ្នកគាំទ្រមួយចំនួនបានសម្តែងការលើកទឹកចិត្តដល់នាងគ្រប់គ្នា។

អ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជាកត់សម្គាល់ឃើញថា បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាម្ចាស់ម្កុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia2022) រហូតមកទល់ពេលនេះ នាងនៅតែទទូចស្នើរសុំការគាំទ្រ និងផ្តល់កម្លាំងចិត្តពីមហាជនខ្មែរទូទាំងប្រទេស ខណ:ការប្រកួតឈុតតំណាងជាតិបានឈានចូលមកដល់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

ជាក់ស្តែងបើចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីម្សិលមិញ ពោលគឺមុន១ថ្ងៃនៃការប្រកួតឈុតតំណាងជាតិ នាងក៏បានស្នើរឲ្យមហាជនជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង។ លើសពីនេះទៀត ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងសន្យាខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសកម្ពុជា។

កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand Cambodia2022 បានបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រងឈុត «គោព្រៃ» ដើរបង្ហាញទង់ជាតិកម្ពុជាឱ្យអន្តរជាតិបានឃើញ។ នាងលើកឡើង «ជួបគ្នានៅថ្ងៃស្អែកនេះនាងខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសកម្ពុជា ការប្រកួតឈុតតំណាងជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា នៅម៉ោង៦ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា )នៅលើក Facebook Page និងYouTube Channel Miss Grand International»។ សូមអរគុណដល់បងៗពុកម៉ែ បងប្អូនដែលជួយជ្រោមជ្រែង vote និងlike and shareដល់រូបនាងខ្ញុំ។

សូមជម្រាបថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិដ៏ធំនេះ នឹងឈានដល់វគ្គបង្ហាញឈុតតំណាងជាតិដែលតម្រូវឱ្យបវរកញ្ញានីមួយៗ គ្រងនូវឈុតតំណាងប្រទេសរបស់ខ្លួនដើម្បីដើរបង្អួតសម្រស់នៅលើឆាក។ ចំណែកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ខាងមុខកម្មវិធីប្រកួត Miss Grand International 2022 គឺឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រដើម្បីស្វែងរកបេក្ខភាពបវរកញ្ញា១រូបដែលមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកក្លាយជាបវរកញ្ញាគ្រងមកុដប្រចាំឆ្នាំ២០២២៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង