ជីវិតកម្សាន្ដ
លីម តិចម៉េង ចេញមុខបញ្ជាក់ក្រោយរងការរិះគន់ រឿងធ្វើខ្លួន
ស្របពេលសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែមានការហក់ឡើងខ្លាំងនៅក្នុងទីផ្សាសិល្ប: តារាចម្រៀងវ័យក្មេងនិងម្ចាស់ពាន់រង្វាន់លំដាប់ពិភពលោក លីម តិចម៉េង ថ្មីៗនេះបែរជាមានការរិះគន់ទៅលើការស្លៀកពាក់ ឬតុបតែងខ្លួនជាដើម។

ចំណុចដែលត្រូវបានអ្នកគាំទ្រ និងទស្សនិកជនលើកជាមតិរិះគន់ទៅកំលោះ លីម តិចម៉េង ពេលនេះ គឺដោយសារពួកគេយល់ថាគ្រប់សកម្មភាពធ្វើខ្លួនបែបសាមញ្ញៗ របស់ តិចម៉េង មិនសមជាម្ចាស់ពានទេ។ ចំណែងរឿងធ្វើឲ្យអ្នកគាំទ្រសរសើរវិញនោះត្រង់ថា លីម តិចម៉េង មានទាំងសមត្ថភាព ទេពកោសល្យអត្តចរិតឫកពារដ៏ល្អពោរពេញទៅដោយគុណធម៌ មានស្នាមញញឹមស្រស់ និងរូបសម្បត្តិគួរស្រឡាញ់ ។

ពាក់ព័ន្ធការរិះគន់លើការរៀបចំខ្លួនលក្ខណ:សាមញ្ញៗនេះ ត្រូវបានតារាចម្រៀង លីម តិចម៉េង បានឆ្លើយតបដោយចិត្តត្រជាក់ទៅកាន់អ្នកគាំទ្រថា មានបងប្អូនខ្លះគាត់រិះគន់ខ្លួនគាត់ថា សាមញ្ញម្ល៉េះទាំងការស្លៀកពាក់ ទាំងការទៅណាមកណា ទាំងការនិយាយស្ដី ទាំងអត្តចរិត មិចក៏សាមញ្ញម្ល៉េះ មិចក៏មិនធ្វើឱ្យសមជាម្ចាស់ពាន?។
ចំពោះហេតុផលខាងលើនេះ តិចម៉េង បានបកស្រាយដូច្នេះថា សម្រាប់ខ្ញុំបងប្អូន ម្ចាស់ពានបងប្អូនត្រូវយល់ពាក្យថា ម្ចាស់ពានឱ្យបានសិន ,ម្ចាស់ពានកើតមកពីណា កើតមកពីខ្លួនឯង? អត់មែនទេណាបងប្អូន មិនមែនទេ ខ្លួនឯងតែមួយភាគទេបងប្អូនអើយកើតមកពីក្រុមហ៊ុន ក្រុមហ៊ុនអ្នកបង្កើតកម្មវិធីមកឱ្យយើងហើយបងប្អូនមហាជនរបស់យើងក្នុងប្រ ទេស ដែលគាត់ជ្រើសរើសយកយើងជាម្ចាស់ពាន ហើយឱ្យយើងទៅអស្ចារ្យយ៉ាងមិច ឱ្យយើងទៅផ្លាស់ប្ដូរចរិតជាម្ចាស់ពានរបៀបមិច។

កំលោះសង្ហា លីម តិចម៉េង និយាយទៀតថា បងប្អូនកុំថាឱ្យខ្ញុំសាមញ្ញអីបងប្អូន ខ្ញុំមានថ្ងៃនេះដោយសារបងប្អូនទាំងអស់គ្នាទេ បងប្អូនឱ្យខ្ញុំទៅធ្វើអស្ចារ្យ ខ្ញុំធ្វើអត់ចេញទេបងប្អូន រអៀសចិត្តណាស់បងប្អូនបើគ្មានបងប្អូន គ្មានកម្មវិធីទេ ខ្ញុំគ្មានថ្ងៃនេះទេ។

គួររម្លឹកថា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានរកឃើញម្ចាស់ជ័យលាភីដែលឈ្នះពានរង្វាន់ គឺបានទៅលើកំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម។ បន្ទាប់ពីក្លាយជាម្ចាស់ពានលោ លីម តិចម៉េង បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រពីទស្សនិកជន គឺមានការកើនឡើងជាបន្តបន្ទាប់។ ពិសេសគឺតាមរយ:ការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅគាំទ្រភ្លូកទឹក ភ្លូកដីតែម្តង៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា