ជីវិតកម្សាន្ដ
ពេជ្រ សោភា ស្នើដល់អ្នកគាំទ្រស្រាក់ដៃគ្នាបោះឆ្នោតឲ្យ Miss Grand Cambodia
ខណ:ដែលបវរកញ្ញាតំណាងកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត Miss Grand International លើឆាកអន្តរជាតិនាប្រទេសឥណ្ឌូនេស៊ីនោះ គេសង្កេតឃើញទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានសម្តែងការលើកទឹកចិត្តគ្រប់ហើយស្នើរដល់កូនខ្មែររួមដៃគ្នាបោះឆ្នោតឲ្យMGC។

ជាមួយគ្នានេះដែរសម្រាប់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ក៏បានអំពាវនាវឲ្យចូលរួមគាំទ្រ Miss Grand Cambodia ដែលកំពុងឈរជើងប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ីផងដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា ក៏បានចំណាយថវិកាមួយចំនួនដើម្បីVoteដល់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៀតផង។
បើតាមខ្លឹមសាររបស់អ្នកនាង ពេជ្រ សោភា ក៏បានលើកឡើងនិងអំពាវនាវថា សង្ឃឹមថាគ្រប់យ៉ាងនឹងល្អជាងនេះនៅឆ្នាំក្រោយចុះ តែឆ្នាំនេះគឺមានតែយើងជួយគ្នាបន្តទៀតសិន ព្រោះគ្នាទៅប្រឡងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរ (តោះព្រោះយើងជាខ្មែរពាក្យនេះ គឺបងប្អូនត្រូវចាំនិងស្រលាញ់) ស៊ូៗណាអូន ញញឹមបងដឹងចិត្តអូនតែអូនត្រូវចាំថា យើងត្រូវរឹងមាំចេញពីខាងក្នុងចិត្តយើង។ ម្នាក់១ដុល្លារ មួយប្រទេសខ្មែរមើល Cambodia let’s go។

អ្នកនាង ពេជ្រ សោភា បានបញ្ជាក់បន្ថែមថា ខ្ញុំVoteរួចរាល់ហើយ ចុះអ្នកទាំងអស់គ្នាវិញ បើសិនជាអ្នកទាំងអស់គ្នាមិនចេះ Vote អាចពឹងខ្ញុំបាន បើជឿជាក់លើខ្ញុំ ( តោះ )។ អ្នកទាំងអស់គ្នាកុំភ្លេចជួយបោះឆ្នោតឲ្យ Miss Grand Cambodia ដេីម្បីឈ្នះពាន “Miss Popular Vote”។ អ្នកឈ្នះនឹងចូលTOP 10 អោយស្វ័យប្រវត្តិនៅថ្ងៃផ្ដាច់ព្រ័ត្រ MGI 22 ។
ក្នុងនោះក៏មានអ្នកគាំទ្របានធ្វើការអំពាវនាវឲ្យកូនខ្មែរស្រាក់ដៃគ្នាចូលរួមបោះឆ្នោតឲ្យ Miss Grand Cambodiaគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ៕
អត្ថបទ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត