ជីវិតកម្សាន្ដ
Queen of K-pop CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេះ
Queen of K-pop ដ៏ល្បីល្បាញ CL នឹងត្រលប់មកប្រទេសកម្ពុជាសាជាថ្មីម្តងទៀត ក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ដើម្បីចូលរួមសម្តែងក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ Vattanac វ All in Festival នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ រួមជាមួយនឹងវត្តមានកំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀតដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង ៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន គឺអាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។

Vattanac វ All in Festival បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបញ្ចេញជាវីដេអូ Teaser ដំបូងរបស់ខ្លួន បង្ហាញពីតម្រុយ នៃវត្តមានរបស់រាជិនី K-pop ដ៏មានប្រជាប្រិយភាព មិនត្រឹមតែនៅប្រទេសកូរ៉េ គឺទូទាំងអាស៊ី អឺរ៉ុប និងអាមេរិក។
ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ KPOP និងអ្នកគាំទ្ររបស់ CL ផ្ទាល់ សប្បាយរីករាយ និងរំភើបជាខ្លាំង ជាមួយនឹងវត្តមានជាលើកទី ២ របស់គាត់ ដោយពុំមានអ្នកនឹកស្មានដល់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់កំពូលតារាដ៏ពេញនិយមក្នុងស្រុកជាច្រើនរូប ការប្រគំតន្ត្រី EDM ពី DJ ដ៏ល្បី និងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលនឹងរៀបចំឡើងដោយម៉ាកយីហោទាំង ៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឹងបន្ថែមភាពអស្ចារ្យ និងមិនអាចខកខានបានក្នុងកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតកម្មវិធី VATTANAC វ ALL IN FESTIVAL នេះឡើងក្នុងគោលបំណងតបស្នងទៅដល់អ្នកគាំទ្រ និងបង្ហាញពីការខិតខំប្រឹងប្រែង ទឹកចិត្ត និងក្តីស្រលាញ់ ដែលខ្លួនបានបង្កើត និងដាក់អ្វីៗគ្រប់យ៉ាងនូវរាល់កិច្ចការងារ និងផលិតផលដែលខ្លួនបានផលិតឡើងសម្រាប់អតិថិជន។
សម្រាប់សំបុត្រចូលរួមទស្សនាព្រឹត្តិការដ៏រំភើបអស្ចារ្យ និងកម្រប្លែកដែលមិនធ្លាប់មានពីមុនមកនេះ អ្នកអាចស្វែងរកបានតាមរយៈភ្នាក់ងារលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានកំណត់ទូទាំងប្រទេស៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង