Connect with us

ជីវិតកម្សាន្ដ

កំពូលតារាចម្រៀងស្រី ២ រូប ផ្តល់កម្លាំងចិត្តបន្ថែមដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី

បានផុស

នៅ

មិន​ខុស​ពី​មហាជន និង​អ្នកគាំទ្រ​ទេ កំពូល​តារា​ចម្រៀង​ស្រី ២ ដួង អ្នកនាង សុគន្ធ និសា និង​អ្នកនាង ពេជ្រ សោភា បាន​សម្ដែង​ក្តី​រំភើប និង​លើក​សរសើរ​ចំពោះ​សមត្ថភាព ការ​ខិតខំ​ប្រឹងប្រែង​របស់​បវរកញ្ញា​តំណាង​កម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែល​កំពុង​ឈរ​ជើង​ប្រកួត​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព នៃ​ការ​បង្ហាញ​ឈុត​តំណាង​ជាតិ​របស់​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅ​លើ​ទឹកដី នៃ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​យប់​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ ២០២២ នាង​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ​ដែល​ចំណុច​នេះ​ហើយ ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ រំភើប​គ្រប់គ្នា ខណៈ​ខ្លះ​ទៀត​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ភាព​រឹងមាំ ក្លាហាន និង​តស៊ូ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ។

សម្រាប់​តារា​ចម្រៀង​អ្នកនាង សុគន្ធ និសា បាន​ពោល​ពាក្យ​សរសើរ និង​លើកទឹកចិត្ត​កញ្ញា ពេជ្រ វត្តី​សារ៉ាវឌ្ឍី ក្រោយ​បញ្ចប់​ការ​ប្រកួត​ឈុត​តំណាង​ជាតិ​កាលពី​យប់​ថា អរគុណ​ប្អូនស្រី​ដែល​ខំ​ប្រឹងប្រែង ដើម្បី​មុខមាត់​ប្រទេស​កម្ពុជា ជូនពរ​ប្អូនស្រី​ទទួល​បាន​ជោគជ័យ​ដ៏​ធំ។ ប្រជាជន​ខ្មែរ​ទាំងអស់ សូម​ផ្ដល់​កម្លាំងចិត្ត​ពី​ចម្ងាយ។

ចំណែក​តារា​ស្រី ពេជ្រ សោភា ក៏បាន​លើក​ឡើង​ការ​សរសើរ​ដោយ​ខ្លី ភ្ជាប់​វីដេអូ​ដែរ​ថា ខ្ញុំ​ស្រលាញ់​ពាក្យ​គាត់​និយាយ​នឹង​ហ្មង Cambodia ។

យ៉ាងណាមិញ​នៅ​មុន​ពេល​ប្រកួត អ្នកនាង ពេជ្រ សោភា បាន​ទទូច​ដោយ​ស្នើ​សុំ​ឲ្យ​មហាជន​ខ្មែរ​ចូលរួម​បោះឆ្នោត និង​លើកទឹកចិត្ត​ចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផង​ដែរ។

តាម​ការ​កត់​សម្គាល់ ថ្វីត្បិត​ឈុត​តំណាង​ជាតិ​ដែល​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាំ​យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ កាលពី​ល្ងាច​មិញ ធ្លាប់​រង​ការ​រិះគន់ និង​មិន​ពេញ​ចិត្ត​ពី​មហាជន​ខ្មែរ​ជាច្រើន​ក៏​ពិត​មែន ប៉ុន្តែ​អ្វី​ដែល វត្តីសារ៉ាវឌ្ឍី អាច​អន្ទង​ចិត្ត​អ្នកគាំទ្រ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​នោះ គឺ​ដោយ​មើល​ឃើញ​ពី​ភាព​ក្លាហាន និង​រាល់​ការ​សម្តែង​របស់​នាង​ធ្វើ​បាន​ល្អ​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម