ជីវិតកម្សាន្ដ
ប៉ូគីមថេង សុតធីតា សុំទោសអភិបាលខណ្ឌ ឬស្សីកែវ និងស្នើសុំដកពាក្យបណ្តឹងចេញពីតុលាការ
បន្ទាប់ដឹងនូវកំហុសឆ្គងរបស់ខ្លួនបវរកញ្ញា ប៉ូគីមថេង សុតធីតា ដែលជាម្ចានស់ម្កុដ Miss Grand Cambodia 2021 បានចេញមុខសុំទោសជាសាធារណ:ទៅកាន់អភិបាលខណ្ឌឬស្សីកែវ និងបានអង្វរសុំឲ្យលោកអភិបាលខណ្ឌមេត្តាអនុគ្រោះដកពាក្យបណ្ដឹងដែលប្តឹងនាងទៅតុលាការកាលពីថ្មីៗកន្លងទៅ ។
បើយោងតាមខ្លឹមសារដែលកញ្ញា ប៉ូគីមថេង សុតធីតា សរសេរភ្ជាប់ជាមួយវីដេអូបង្ហោះសុំទោសលោកអភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា “នាងខ្ញុំ ប៉ូគឹមថេង សុតធីតា សូមគោរពសូមទោសដល់ឯងឧត្តមអភិបាលខណ្ឌឫស្សីកែវ តាមរយ: Video មួយនេះជាសាធារណ:“ ។ នៅក្នុងវីដេអូសុំទោសនោះ បវរកញ្ញា ប៉ូគីមថេង សុតធីតា បានរៀបរាប់ដោយការដឹងកំហុសថា នាងខ្ញុំសុំទោសជាសាធារណ: ទៅកាន់អភិបាលខណ្ឌឬស្សីកែវ ដែលកាលពីថ្ងៃទី០៨ និងទី១៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលនាងខ្ញុំបានធ្វើការ live វីដេអូនិយាយទៅធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោកអភិបាល។
បវរកញ្ញា ប៉ូគីមថេង សុតធីតា បានបញ្ជាក់ថា មូលហេតុដោយសារតែនាងខ្ញុំភ័យព្រួយបារម្ភនៅក្នុងការខ្លាចបាត់បង់នូវទ្រព្យសម្បត្តិ ក៏ដូចជាដីធ្លីដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់នាងខ្ញុំក្រុមគ្រួសារ និងម្ដាយរបស់នាងខ្ញុំទើបបានជានាងខ្ញុំធ្វើការឡាយប៉ះពាល់និយាយទៅដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោកអភិបាលខណ្ឌឫស្សីកែវ។ ដូច្នេះនាងខ្ញុំសូមសំ ណូមពរទៅដល់លោកអភិបាលខណ្ឌឫស្សីកែវ សូមឲ្យលោកមេត្តាជួយដកពាក្យបណ្ដឹងដែលចុះនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មកកាន់រូបនាងខ្ញុំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានមេធាវី គុណ សុធី ជាតំណាងសាលាខណ្ឌឫស្សីកែវ ។
ប៉ូគីមថេង សុតធីតា បន្តទៀតថា នាងខ្ញុំសូមមេត្តាឲ្យលោកអភិបាលខណ្ឌជួយដកពាក្យបណ្ដឹងដែលធ្វើមកកាន់រូបនាងខ្ញុំផង ហើយនាងខ្ញុំ និងក្រុមគ្រួសារក៏សូមអភ័យទោសដល់លោកអភិបាលខណ្ឌ ហើយក៏សង្ឃឹមថា លោកអភិបាលខណ្ឌនឹងមានការអាណិតមេត្តាសន្ដោសប្រណីដល់រូបនាងខ្ញុំផង។
សូមបញ្ជាក់ថា ការចេញមុខសុំទោសរបស់បវរកញ្ញា ប៉ូគីមថេង សុតធីតា នាពេលនេះ បានធ្វើឡើងបន្ទាប់ពីពេលថ្មីៗកន្លងមក នាងបានចេញមុខបង្ហោះសារ និងបានធ្វើការ live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកដោយធ្វើការរិះគន់ធ្ងន់ៗនិងចោទប្រកាន់ទៅលើអភិបាលខណ្ឌឬស្សីកែវ យ៉ាងចាស់ដៃ ក្រោយមានការបញ្ជាកម្លាំងឲ្យចុះរុះរើនូវរបង និងវាយកម្ទេចហាងដែលសាងសង់រំលោភលើចំណីផ្លូវដែលជារបស់រដ្ឋ ខណ:ដែល សុតធីតា គិតថា ជាកម្មសិទ្ធិស្របច្បាប់របស់នាង។
កាលនោះកញ្ញា ប៉ូគីមថេង សុតធីតា បានចោទប្រកាន់លោកអភិបាលខណ្ឌឫស្សីកែវ ថា បានប្រើប្រាស់អំពើហិង្សា និង គម្រាមកំហែងមកលើប្រជាពលរដ្ឋក្នុងសហគមន៍ និងដឹកនាំកម្លាំងទៅបំផ្លាញទ្រព្យសម្បិត្តិរបស់ខ្លួនជាច្រើនលើកច្រើន សាររហូតមានការចុះផ្សាយតាមបណ្តាសារព័ត៌មានជាហូរហែ ។ យ៉ាងណាដោយសារមើលឃើញពីកំហុសរបស់ខ្លួននាពេលកន្លងមកនោះ ទើបបវរកញ្ញារូបនេះក៏បានចេញមុខសុំទោសជាសាធារណៈ និងបានស្នើសុំឲ្យលោកអភិបាលខណ្ឌដើម្បីដកពាក្យបណ្តឹង ដែលបានប្តឹងនាងទៅតុលាពីបទបរិហារកេរ្តិ៍ ៕
អត្ថបទ៖ ចាន់រ៉ា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី