ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ប្រកាសដំណឹងមានផ្ទៃពោះ ដោយពុំធ្លាប់មានតម្រុយចូលរោងការ
គិតមកទល់ពេលនេះការសាងចំណងស្នេហារវាងតារាចម្រៀង ទេព បូព្រឹក្ស និងតារារ៉េប G- Devith ផ្តើមឡើងដោយភាពផ្អែមល្ហែម មានរយៈពេលប្រមាណ ៦ ឆ្នាំទៅហើយ។ ប៉ុន្តែអ្នកទាំងពីរ ពុំដែលបង្ហើបពីតម្រុយ នៃការចូលរោងការម្តងណាទេ។

យ៉ាងណាមិញស្រាប់តែពេលនេះជីវិតគូស្នេហ៍តារាចម្រៀងវ័យក្មេង ១ គូនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន មានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលតារាស្រី ទេព បូព្រឹក្ស ប្រកាសពីដំណឹងមានផ្ទៃពោះជាមួយ G- Devith ដោយគ្មានភាពលាក់លៀមលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ។

នេះជារឿងដែលអ្នកគាំទ្រស្ទើរនឹកស្មានមិនដល់ថា ពួកគេឈានដល់ដំណាក់កាលក្លាយជាឪពុក-ម្តាយគេឡើយ។

ទេព បូព្រឹក្ស បានបញ្ចេញរូបភាពមានផ្ទៃពោះភ្ជាប់ខ្លឹមសារកាលពីព្រលប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ថា អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកើតមាននៅក្នុងចិត្តស្ត្រី និងមនុស្សគ្រប់រូបដែលប្រាថ្នាក្លាយជាមាតាបិតា ដែលពោរពេញទៅដោយក្តីមេត្តាករុណា និងព្រហ្មវិហារធម៌នោះទើបបានបង្កើតជាឈ្មោះថា មាតាជាព្រះ (Goddess) ដោយកិត្តិយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ។

តារាចម្រៀង ទេព បូព្រឹក្ស បានលើកឡើងបន្តថា ដោយហេតុនេះ ក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្នកគាំទ្រ អ៊ំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ នាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អ ក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំ ជាមួយបងប្អូន។ នាងខ្ញុំ នឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ។

តាមរយៈដំណឹងនេះ ក៏មានការចូលរួមអបអរសាទរពីសំណាក់អ្នកគាំទ្រនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន