Connect with us

ជីវិតកម្សាន្ដ

បំណុលរវាងតារាស្រី សូ ដានីតា និងអ្នកដឹកនាំរឿង រិទ្ធ អូមេហ្គា រកឃើញដំណោះស្រាយ​

បានផុស

នៅ

កន្លងមក​តារា​ចម្រៀង​អ្នកនាង សូ ដានីតា តែងតែ​ទម្លាយ​ជា​បន្តបន្ទាប់​នូវ​ឈ្មោះ ក៏ដូចជា​អត្តសញ្ញាណ​កូនបំណុល​របស់​ខ្លួន​ដែល​ជំពាក់​លុយ​មិន​ព្រម​សង ដោយ​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​អ្នក​ដឹកនាំ​សម្ដែង លោក រិទ្ធ អូមេហ្គា ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ទម្លាយ និង​ប្រកាស​រក​កូនបំណុល​នោះ​ដែរ ជារឿយៗ អ្នកនាង សូ ដានីតា ក៏​តែង​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​កូនបំណុល​របស់​ខ្លួន​រូប​ណា​ដែល​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​សង​លុយ​តាម​កិច្ចសន្យា នៃ​ការ​ខ្ចី​ប្រាក់។ ដោយឡែក​ក្រោយ​ពី​មាន​ការ​ព្រមាន​របស់ សូ ដានីតា ស្រាប់តែ​គេ​ឃើញ​អ្នកដឹកនាំ​សម្ដែង​លោក រិទ្ធ អូមេហ្គា បាន​ចូលខ្លួន​ដោះស្រាយ​រឿង​ជំពាក់​បំណុល​ជាមួយ​តារា​ចម្រៀង​រូប​នេះ​ទៅតាម​ដំណាក់កាល។

អ្នកនាង សូ ដានីតា បាន​បញ្ជាក់​ថា អរគុណ​ប្អូន Rith Thea (រិទ្ធ អូមេហ្គា) ដែល​មក​ធ្វើ​លិខិត​សង ប្រាក់​ជាមួយ​មេធាវី​ដល់​ផ្ទះ​បង​តែម្ដង ទោះ​តិចតួច ក៏​មិន​អី សំខាន់​ទទួល​ខុស​ត្រូវ ធ្វើ​មនុស្ស​ទោះ​យើង​ជា​ម្ចាស់បំណុល​កុំ​ចង់​ជាន់​គេ បើ​គេ​សង​ហើយ យើង​យក​ទៅ តិចៗ​ប្រសើរ​ជាង​អត់ ១ ម៉ឺន​ដុល្លារ ៣ ឆ្នាំ លុយ​បង​នៅ​នឹង​ប្អូន បើ​គិត​ការ​ក៏​មិន​តិច​ដែរ តែ​បង​មិន​ទទួលយក​ការ​ប្រាក់​ពី​ប្អូន​ទេ។

តារា​ចម្រៀង សូ ដានីតា បាន​បន្ថែម​ទៀត​ថា ប្អូន(រិទ្ធ អូមេហ្គា) សុំ​សង ១ ខែ ៥០០ ដុល្លារ ក៏​អូខេ​ព្រោះ​ប្អូន​ក៏​អត់​ដែរ ហើយ​តាម​បង​ដឹង ប្អូន​សង​គេ​ច្រើន​ទៀត។ ធ្វើ​មនុស្ស គួរ​ចេះ​យោគយល់​គ្នា​ស្លាប់​ទៅ​អត់​យក​លុយ​ទៅតាម​ទេ។

សូម​ជម្រាប​ថា សូ ដានីតា មក​ដល់​ពេលនេះ នាង​នៅតែ​មិន​សប្បាយចិត្ត​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​គ្មាន​ទំនួល​ខុសត្រូវ​ចូលខ្លួន​ដោះស្រាយ​បំណុល​ដែល​ជំពាក់​មក​ឲ្យ​នាង​វិញ​តាម​ការ​សន្យា៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ២២ នាទីutes មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ៣៧ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម