ជីវិតកម្សាន្ដ
អ្នកម្ដាយអតីតកំពូលតារាចម្រៀងផលិតកម្ម SSB ទទួលមរណភាព
ភ្នំពេញ៖ តារាចម្រៀងលោកម៉េង ប៊ុនឡូ និងក្រុមគ្រួសារនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ មានទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុត បន្ទាប់ពីមានដំណឹងថាអ្នកម្តាយជាទីស្រលាញ់របស់លោកបានទទួលមរណភាពទាំងអាល័យបំផុត។

ចំពោះដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្ប:សម្តែងការសោកស្តាយព្រមទាំងផ្ញើសារចូលរួមរំលែកទុក្ខជាមួយតារាចម្រៀងប្រុសលោក ម៉េង ប៊ុនឡូផងដែរ។ ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់លោក ម៉េង ប៊ុនឡូ បានរៀបរាប់ថា «សូមអ្នកម្តាយជាទីស្រឡា ញ់របស់កូនទៅឱ្យបានស្ងប់សុខណាម៉ែជាតិក្រោយជួបគ្នាទៀតណាម៉ែ»។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹងទេថាម្តាយជាទីស្រលាញ់របស់លោក ម៉េង ប៊ុនឡូ ទទួលមរណភាពដោយសារជំងឺអ្វីឡើយខណ:មានទស្សនិកជនមួយចំនួនក៏បានសួរនាំចង់ដឹងផងដែរ។ ក្នុងនោះគេសង្កេតឃើញមិត្តភក្តិរួមសិល្ប:មួយចំនួនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។
លោក ម៉េង ប៊ុនឡូ គឺជាអតីតតារាចម្រៀងដ៏ល្បីមួយរូបក្នុងផលិតកម្ម SSB។ តារាចម្រៀងដ៏ស្រស់សង្ហានេះ អាចបកស្រាយបទចម្រៀងគ្រប់ចង្វាក់ មិនថាតែមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ ឬ ប្រពៃណី ក៏មានបទចម្រៀងបែប R&B ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ