Connect with us

ជីវិតកម្សាន្ដ

ទស្សនិកជនរំពឹងថា តារាស្រី ៥ រូបនេះ នឹងត្រូវតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុតឆ្នាំនេះ

បានផុស

នៅ

ជា​រៀង​រាល់​ឆ្នាំ នឹង​មាន​ការ​ប្រកាស​រង្វាន់​ដើម្បី​លើក​ទឹក​ចិត្ត​តារា​សម្ដែងក្នុងប្រទេសថៃ ខណៈកាន់តែខិតជិតដល់ចុងឆ្នាំហើយ។ ជាការពិត ពានរង្វាន់​ដែល​មនុស្សជាច្រើនទន្ទឹងរង់ចាំនោះ នឹង​ចៀស​មិន​ផុត​ឡើយ គឺ​ពានរង្វាន់​សម្រាប់​តារា​ស្រីជួរមុខ។

ក្នុងឆ្នាំនេះ ក៏មានតួឯកស្រីជាច្រើនរូប​ដែលបន្សល់ទុកនូវជំនាញ​សម្ដែង​របស់​ខ្លួន​ មក​បង្ហាញ​ឲ្យ​មហាជន​​ឃើញយ៉ាងច្រើនចាប់តាំងពីដើមឆ្នាំ ២០២២មកម្ល៉េះ ហើយថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញជូនលោកអ្នក ពីតារាស្រី ៥រូប​ ដែលអ្នកគាំទ្រពេញចិត្តខ្លាំងក្នុង​ប្រទេសនាឆ្នាំនេះដូចគ្នា។

១ Mint Chalida

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិតណាស់ ឆ្នាំ​នេះ​រឿង “Sarn Sanaeha ” ពិតជា​ផ្ទុះ​ខ្លាំង​មិន​ធម្មតា​នោះ​ទេ​ ខណៈ​សាច់​រឿង​នេះ​បាន​បញ្ចប់​កាល​ពី​ប៉ុន្មាន​ខែ​មុន តែនៅតែ​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​នៅក្នុង​ពិភព​សង្គម​អនឡាញ។ ក្រៅ​ពី​រឿង​ភាគ​ដែល​នាង​សម្ដែង Mint ក៏ជា​តារា​ស្រី​លេចធ្លោខ្លាំងផងដែរ។

២ Joy Sirilak

វិល​មក​សម្ដែង​រឿង​ភាគ​ម្ដងទៀត ​Joy Sirilak បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហាក់រំភើបចិត្ត និងរឿងភាគ​ចុងក្រោយ ដែលធ្វើឲ្យមនុស្សជាច្រើន​ចាប់អារម្មណ៍ គឺរឿង “Buang Bai Bun” របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៨ ជាហេតុធ្វើឲ្យ Joy ជាប់​ឈ្មោះជាតួឯកស្រីក្នុងឆ្នាំ​នេះ​ដែរ។

៣ Marie Broenner 

បន្ទាប់​ពី​សម្តែងក្នុងរឿង​ “Revenge From The Past” វា​បាន​ក្លាយ​ជា​ស្នាដៃ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រពេញចិត្តនិង ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ជា​ពិសេស​ហ្វេនដែលនិយម​តាមដាន​រឿងភាគ​នេះ​ បាន​ឲ្យ​ពិន្ទុ​ពេញ​លើ​តារា​ស្រី Marie ដែលពូកែដើរតួធ្វើជាមនុស្សដល់ទៅពីរនាក់ផ្សេងគ្នា។

៤ Yaya Urassaya

ជាមួយ​នឹង​រឿង “​Bad Romeo” ជា​រឿង​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​ប៉ុស្ដិ៍​លេខ​៣​ក្នុង​ឆ្នាំ​នេះ​ដូចគ្នា ។ ដោយសារ​តែ​ការ​វាយតម្លៃ​សម្រាប់​ការ​មើល​តាមរយៈផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត​បាន​ហក់​ឡើង។ ហើយវាមិនគួរឲ្យ​ភ្ញាក់ផ្អើលទេ ដែល Yaya មានឈ្មោះនៅលីសជាតួឯកស្រីឆ្នាំនេះ។

៥ Nune Woranuch

រឿង “Khemsonplai” របស់ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍លេខ 7 HD ទើបតែ​បញ្ចប់​ទៅ​កាល​ពី​ថ្មីៗនេះទេ។ សាច់រឿងនេះ​ដែរបានធ្វើឲ្យ​មហាជន ជា​ច្រើន​រញ្ជួយ​ចិត្ត​នឹងតួស្រីទាំងពីរ ដែល​ព្យាយាម​ដណ្ដើម​របស់​ដែល​ខ្លួន​ស្រលាញ់​រៀងៗខ្លួន។ចុងក្រោយ​អ្នក​ទាំងពីរ​បាន​មក​សុំទោស​គ្នាទៅមក ដើម្បី​លុបលាង​​ភ្លើង​កំហឹង​ បង្ក​ឡើយ​ដោយ​ចិត្ត​មានៈ​ និង​តណ្ហា​​ដឹក​មុខ។

ទោះយ៉ាងនេះក្ដី ទស្សនិកជនជាច្រើននៅតែទន្ទឹងរង់ចាំំមើលថា តើតារាសម្ដែងស្រី ៥ ដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវតែងតាំងសម្រាប់ពានរង្វាន់ តារាសម្តែងល្អបំផុតក្នុងឆ្នាំនេះពិតមែនឬអត់?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ

ចុចអាន៖Pooklook ទម្លាយចរិតពិត Aum Patcharapa ពេលនៅក្រៅឆាកសម្ដែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម