Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា អង្វរសុំចិត្តអ្នកគាំទ្រឈប់រម្លឹករឿងអតីតកាលឈឺចាប់របស់ខ្លួន

បានផុស

នៅ

អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា មួយរយ:ចុងក្រោយនេះហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមី។ ជាការកត់សម្គាល់អ្នកនាង ពេជ្រ សូលីកា គឺ បច្ចុប្បន្នរំលងបញ្ហាមួយចូលដល់បញ្ហាមួយ ខណ:សាមីខ្លួនស្ទើរតែបាក់ទឹកចិត្តទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកថ្មីៗនេះស្រាប់តែមានអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតែងលើកយករឿងអតីតកាលរបស់នាងមករំលឹកជាបន្តបន្ទាប់ទើបធ្វើឲ្យអ្នកនាង ពេជ្រ សូលីកា កាន់តែមានអារម្មណ៍មិនសប្បាយរហូចចេញមុខទទូចសុំចិត្តមហាជនឲ្យបញ្ឈប់ការលើកនិយាយរឿងរ៉ាវទាំងនោះជាថ្មី។

តារាចម្រៀង ពេជ្រ សូលីកា បានលើកឡើងថា ហេតុអី្វដឹងហើយឭហើយចាំបាច់ចូលទៅខមមិនលើ VDOចាស់ៗមករំលឹកអតីតកាលឈឺចាប់របស់ខ្ញុំទៀតធ្វើអី។ “សល់ត្រឹមការចង់ចាំ” ? តើអ្នកខមមិនស្គាល់ពីការឈឺចាប់អ្នកដទៃដែរទេ?VDO ខ្លះផុសយូរខែយូរឆ្នាំហើយខ្ញុំសុំចិត្តបងៗផុសហើយអោយវាហួសទៅចុះ។

អ្នកនាង ពេជ្រ សូលីកា បាននិយាយបន្តទៀតថា ” បើសិនខ្ញុំលុបបានខ្ញុំលុបចោលបាត់ហើយមិនចាំអោយបងៗមកខមមិនទាន់ទេ តែVDOខ្លះវាជាកាតាព្វកិច្ចការងារ សុំចិត្តបងៗ ។ ដោយមានការលើកឡើងបែបនេះក៏មានការបញ្ចេញទស្សន:ពីអ្នកគាំទ្រថា ពួកគាត់មួយចំនួននៅតែចង់ដឹងចង់ឮរឿងដែលហួសហើយទាំងដឹងថា ម្ចាស់ខ្លួនគេឈឺចាប់ហើយលែងចង់រំឭក។ ក្នុងភាពជាមនុស្ស យើងត្រូវចេះយល់ពីអារម្មណ៍អ្នកដទៃមិនត្រូវធ្វើរឿងមិនប្បីទោះតិចតូចក្ដី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម