Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Universe Cambodia2021​ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យថ្ងៃនេះ

បានផុស

នៅ

ទីបំផុតកញ្ញា ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia2021 បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការហើយជាមួយគូស្នេហ៍រូបសង្ហាធ្វើឲ្យអ្នកគាំទ្រចូលរួមអបអរសាទរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសសង្ហាដែលជាគូស្នេហ៍ និងអនាគត់ស្វាមីបវរកញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេស្គាល់ឈ្មោះ Vannora Tith តែមិនទាន់មានប្រភពបង្ហើបទេថា គូស្នេហ៍ស្រីស្អាត ងិន ម៉ារ៉ាឌី រូបនោះមានតួនាទី ឬការងារនៅក្នុងក្រុមហ៊ុន ឬស្ថានប័នណាទេ។ ចំណែកពិធីភ្ជាប់ពាក្យរបស់តារាស្រី ងិន ម៉ារ៉ាឌី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ។

នៅលើទំព័រហ្វេសប៊ុកឈ្មោះថា Monee Make Up បានបង្ហោះរូបភាពនៃទិដ្ឋភាពភ្ជាប់ពាក្យរបស់បវរកញ្ញារូបនេះដោយភ្ជាប់ជាមួយសាររៀបរាប់ដូច្នេះថា «Idol អ្នកណាខ្លះ? ពិធីភ្ជាប់ពាក្យរបស់បវកញ្ញាយើង Miss Universe គឺប្អូនស្រី Marady Ngin Vannora Tith»។

នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ជាងផាត់មុខម្នាក់ឈ្មោះថា Monee Make Up បានបង្ហោះរូបភាពនៃទិដ្ឋ​ភាពភ្ជាប់ពាក្យរបស់បវរកញ្ញារូបនេះ ដោយភ្ជាប់ជាមួយសាររៀបរាប់ថា «Idol អ្នកណាខ្លះ? ពិធីភ្ជាប់ពាក្យរបស់បវកញ្ញាយើង Miss Universe គឺប្អូនស្រី Marady Ngin Vannora Tith»។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រសម្តែងការរំភើបនិងជូនពរអ្នកទាំង២ផងដែរ។

ដោយឡែកនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ងិន ម៉ារ៉ាឌី ក៏បានបង្ហោះខ្លឹមសារខ្លីភ្ជាប់ជាមួយរូបភាពមួយសន្លឹកអនាគត់ស្វាមីថា “មិត្ត១០០ឆ្នាំ”។

សូមជម្រាបដែរថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់មកុដ Miss Universe Cambodia 2021 ដែលទទួលបានការគាំទ្រច្រើនពីមហាជន ខណ:កន្លងទៅនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី MissUniverse លើក​ទី៧០ ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥៩ វិនាទី មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១៣ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

សុខភាព១៥ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៩ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៦ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម