Connect with us

ជីវិតកម្សាន្ដ

ធ្លាយរូបភាព Song Joong Ki កំពុងសាងស្នេហ៍ជាមួយតារាសម្ដែងមួយរូប

បានផុស

នៅ

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតមានការភាន់ច្រឡំ ជាមួយនឹងរូបថត Lovestagram របស់ Song Joong Ki និង Park Bo Young បង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ពួកគេ ខណៈមើល​ទៅ​អ្នក​ទាំង​ពីរ​ដូច​កំពុង​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​តែមួយ និង​ថត​រូបជាមួយគ្នា​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បែក​ធ្លាយ​រូបភាព​របស់​តារា​សម្ដែង​ទាំងពីរ​រួចមក​ ភ្លាមៗ​ស្រាប់​តែ​មាន​ពាក្យចចាមអារ៉ាម​ថា Song Joong Ki កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Park Bo Young អស់​រយៈពេល ៣ ឆ្នាំ​ បន្ទាប់ពីបែកគ្នាជាមួយអតីតភរិយា Song Hye Kyo ប៉ុន្តែអ្នកគាំទ្របាន​លុបចោល​ពាក្យចចាមអារ៉ាម​នោះវិញ​ភ្លាមៗដែរ។

ជាមួយ​គ្នា​នេះ​ដែរ​ ពាក្យចចាមអារ៉ាម​ទាំងនោះ​បាន​ចង្អុល​បង្ហាញ​ថា ​រូបថត​របស់ Song Joong Ki និង Park Bo Young ត្រូវបានថតនៅ​ពេលខុសគ្នា គ្រាន់តែកន្លែង​គឺដូចគ្នាប៉ុណ្តោះ។ បន្ថែម​ពី​នេះ Park Bo Young នៅក្នុងរូបថតរបស់នាង​បង្ហាញ​ថា ​អ្នក​ទាំង​ពីរ​មិន​បាន​អង្គុយ​នៅ​តុ​តែ​មួយ​នោះ​ទេ។

គួរ​បញ្ជាក់​ដែរ​ថា Song Joong Ki និង Park Bo Young ត្រូវ​បាន​គេ​ដឹង​ថា​ ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា ​បន្ទាប់​ពី​បាន​សម្ដែង​ក្នុង​រឿង “A Werewolf Boy” បន្ទាប់ពី Song Joong Ki តែង​បង្ហាញ​ការ​ស្រឡាញ់​របស់​ខ្លួន​យ៉ាងបើក​ចំហ​ ចំពោះ Park Bo Young និងថែមទាំងនិយាយទៀតថា “Park Bo Young គឺជារបស់ខ្ញុំ”។ លើស​ពី​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​ពួក​គេ ​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដជាខ្លាំង។ ​

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន​ជឿ​ថា ​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​និង​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ។ អ្នក​ខ្លះ​បន្ថែម​ថា ​អ្នក​ទាំង​ពីរ​បាន​ឲ្យអារម្មណ៍បងប្អូនដ៏​អស្ចារ្យ ជំនួសឲ្យ​គូស្នេហ៍៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BLACKPINK នឹងសម្ដែងក្នុងព្រឹត្តិការណ៍ Music Festival ដ៏ធំនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៥០ នាទីutes មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

ម៉ាក់ប្រាង
ព័ត៌មានជាតិ២ ម៉ោង មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

សន្តិសុខសង្គម២០ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

Sokha Hotels

ព័ត៌មានពេញនិយម